អ្នក​អភិរក្ស​សង្គ្រោះ​ខ្លាឃ្មុំ​ឈ្មោល​មួយ​ក្បាល​

ដោយៈ ជា សីហៈ​/​ភ្នំពេញៈ កាលពី​វេលា​ម៉ោង ៤ : ៣០​នាទី​រសៀល​ថ្ងៃទី ២២ ខែមករា​ឆ្នាំ ២០២១ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​ស្នាក់ការ​ល្បាត​ឆាយ​អា​រ៉ែ​ង​បាន​ប្រទះឃើញ​ខ្លាឃ្មុំ​ឈ្មោល មួយ​ក្បាល​បាន​ជាប់ អន្ទាក់​របស់​ព្រានព្រៃ​នៅក្នុង​ដែន​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​ខាងត្បូង​។

​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​បាន​អះអាងថា បន្ទាប់ពី​ប្រទះឃើញ​ក្រុម​ល្បាត​បាន​ទូរស័ព្ទ​មកកាន់ ការិយាល័យ​ភ្លាមៗ​ដើម្បី​បញ្ជូន​ក្រុម​ជួយសង្គ្រោះ​សត្វព្រៃ​បន្ទាន់ ពី​ភ្នំពេញ​ដើម្បី​ទៅ​ជួយ សង្គ្រោះ​សត្វ​ខ្លាឃ្មុំ​រងគ្រោះ ។​

​ប្រភព​ដដែល​បាន​អះអាងថា ក្រុម​ជួយសង្គ្រោះ​ដឹកនាំ​ដោយ​ប្រធាន​គម្រោង​សង្គ្រោះ និង​ថែរក្សា​សត្វព្រៃ​គឺ លោក និ​ច ម៉ាក ( Nick Marx) បាន​ចុះទៅ​កន្លែង​នោះ​ជាមួយ​ពេទ្យសត្វ នៅ​ម៉ោង​ប្រហែល ៥ ព្រឹក​មិញ​នេះ​រួមជាមួយ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ពី​ស្នាក់ការ​ល្បាត​ស្ទឹង​ព្រាត់​។​

​សត្វ​ខ្លាឃ្មុំ​នេះ​ត្រូវបាន​ក្រុម​សង្គ្រោះ​បាញ់ថ្នាំ​សន្តំ ដោះ​ចេញពី​អន្ទាក់ និង​ព្យាបាល​នៅ​នឹង កន្លែង​ហើយ​ត្រូវបាន​ដោះលែង​ទៅក្នុង​ព្រៃ​វិញ​ដោយសារ​របួស​របស់​វា​មិនមាន​ភាព​ធ្ងន់ធ្ងរ​៕/PC

រូបភាពៈ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ

រូបភាពៈ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular