ថវិកា​បេឡា​មរណៈ​សង្គ្រោះ ១៦ លាន​រៀល ត្រូវបាន​ប្រគល់ជូន គ្រួសារ​សមាជិក អតីតយុទ្ធជន ៤ គ្រួសារ​

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ ថវិកា​បេឡា​មរណៈ​សង្គ្រោះ ចំនួន ១៦ លាន​រៀល ត្រូវបាន ប្រគល់ជូន គ្រួសារ​សមាជិក អតីតយុទ្ធជន ចំនួន ៤ គ្រួសារ ស្ថិតនៅ​ក្នុងស្រុក​ទឹកផុស និង​ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ។​

​នៅ​ព្រឹក​ថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២១ លោក ចក់ កែវ​ចំរើន ប្រធានការិយាល័យ​បេឡា ជាតិ​ខេត្ត និង​លោក ឃូ សុផាន់ មេបញ្ជាការរង តំបន់​ប្រតិបត្តិការ សឹក​រង​ខេត្ត តំណាង​លោក ធន ធឿន ប្រធាន​សមាគម អតីត យុទ្ធជន​កម្ពុជា ខេត្តកំពង់ឆ្នាំង រួមជាមួយ​លោក ឡាយ សុ​ភ័ត នាយរង​ការិយាល័យ​បុគ្គលិក តំណាង​លោក ខូវ លី អនុប្រធាន​សមាគម​អតីត យុទ្ធជន​ខេត្ត និង​ក្រុមការងារ​ថ្នាក់​ខេត្ត ស្រុក ឃុំ កងកម្លាំងប្រដាប់ អាវុធ​ទាំងបី​បាន​ចុះ ប្រគល់​ថវិកា​បេឡា មរណៈ​សង្គ្រោះ ចំនួន ១៦.០០០.០០០ រៀល ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា របស់​សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ កម្ពុជា ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា និង​លិខិត​ចូលរួម​មរណទុក្ខ ជូន​ដល់​លោកស្រី សយ ថា ត្រូវជា​កូន​របស់​សព ឈ្មោះ សយ ស៊ុន អតីត​គ្រួសារ​យោធិន (​គ្រួសារ​ពលី​) ID (SA90001597) ទទួលមរណភាព នៅ​ភូមិ​ស្រែ​របង ឃុំ​ជៀប ស្រុក​ទឹកផុស លោកស្រី ជុំ លាប ត្រូវជា​ប្រពន្ធ​របស់​សព ឈ្មោះ ផៃ ភឺន អតីត​យោធិន (​និវត្តជន​) ID (RA11002289) ទទួលមរណភាព នៅ​ភូមិ​ពារាំង ឃុំ​ចោ​ង​ម៉ោង ស្រុក​ទឹកផុស លោកស្រី សេក សា​ម៉ាណ ត្រូវជា​ប្រពន្ធ​របស់​សព ឈ្មោះ ម៉ៅ យឿន អតីត​យោធិន (​ជនពិការ ) ID (HA86000910) ទទួលមរណភាព នៅ​ភូមិ​ត្រពាំង​ជុំ ឃុំ​ចោ​ង​ម៉ោង ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង​។ លោកស្រី ប៊ុត សំអុល ត្រូវជា​ប្រពន្ធ​របស់​សព ឈ្មោះ តូច យ៉ាន អតីត​យោធិន ( ជនពិការ ) ID (HA88001227) ទទួលមរណភាព នៅ​ភូមិ​ផ្លូវ​គោ ឃុំ​បន្ទាយ​ព្រាល ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​៕/V-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular