SUV ខ្នាតតូចថ្មីរបស់ Hyundai នឹងបង្ហាញវត្តមាននៅកម្ពុជានាចុងខែនេះហើយ!

ដោយៈ​សុផល​/​ភ្នំពេញ​៖​ត្រៀមៗ SUV ថ្មី​របស់ Hyundai នឹង​បង្ហាញ​វត្ត​មាននៅ​កម្ពុ​ជានា​ចុង ខែ​មករា​នេះហើយ​។ ជាការ​បើក​ទំព័រ​ឆ្នាំ ២០២១ នេះ ​ក្រុមហ៊ុន Hyundai Camko Motor ដែលជា​ក្រុមហ៊ុន​នាំចូល​ផ្ដាច់មុខ​រថយន្ត​Hyundai មកកាន់​ទីផ្សារ​កម្ពុជា​នឹងធ្វើ​ការបង្ហាញ​រថយន្ត​ថ្មី​បន្ថែម​ទៅក្នុង​គ្រួសារ SUV របស់ខ្លួននៅ​ថ្ងៃទី ២៧ ខែមករា គឺជា​ម៉ូ​ដែល​« Venue»​។

រថយន្ត​ម៉ូ​ដែល Venue ដែលជា​រថយន្ត SUV មាន​រូបរាង​ទាន់សម័យ និង​ទាក់ទាញ​នេះ នឹង​បង្ហាញ​វត្តមាន​តាមរយៈ​កម្មវិធី​ប្រកាស​ចេញ​បែប​ឌីជីថល មានន័យថា​ការប្រកាស​ចេញ​រថយន្ត​នេះ​នឹង​ធ្វើឡើង​តាមរយៈ​អេក្រង់​ឧបករណ៍​វៃឆ្លាត​ដូចជា​ស្មា​ត​ហ្វូ​ន Tablet ឬ​ទូរទស្សន៍​វៃឆ្លាត​ផងដែរ​។​ជាមួយនឹង ការកំណត់​ស្តង់ដារ​ខ្ពស់ Venue គឺជា​និយមន័យ​ថ្មីរ​បស់ពាក្យ​ថា​True Lifestyle​។ ភាពងាយស្រួល គឺជា​រឿង​មួយ លក្ខណៈពិសេស និង​សុវត្ថិភាព​គឺជា​ចំណុច​ចម្បង​ដែល Venue​ផ្ដល់ជូន​។​

​មុន​ការដាក់​បង្ហាញ​ផ្លូវការ​ពី​វត្តមាន​របស់​Hyundai Venue ក្រុមហ៊ុនHyundai Camko Motor កាលពី​រសៀល​ថ្ងៃទី​២៤​មករា​បានរៀបចំ​កម្មវិធី​សន្និសីទកាសែត​ឈ្មោះថា Venue Press Conference ដែល​បាន​រៀបចំឡើង​នៅ​ហាង​លក់​ថ្មី​របស់​ក្រុមហ៊ុន​ដែលមាន​ទីតាំង​ស្ថិតនៅ​Park Community Mall​។​កម្មវិធី​នេះ​មានការ​ចូលរួម​ពី​អ្នក សារព័ត៌មាន​មកពី​ប៉ុស្តិ៍​ទូរទស្សន៍​វិទ្យុ​និង​សារព័ត៌មាន​អន​ឡាញ​ជាច្រើន​។​ក្នុង​កម្មវិធី Venue Press Conference នេះ​អ្នកសារ ព័ត៌មាន​ឧកាស​សួរ​នូវ​សំនួរ​ដល់​ថ្នាក់ដឹកនាំ របស់​Hyundai​និង​ទទួលបាន​សាកល្បង​បើកបរ​រថយន្ត Venue នៅ​បុរី​ប៉េង​ហួត និង​ធ្វើ​ការថតរូប​កម្សាន្ត​។​

Hyundai Camko motor company​ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ ២០០៩ បានផ្តល់​សេវាកម្ម​ដែលមាន​គុណភាព​ខ្ពស់​ជូន​អតិថិជន​។ Hyundai Camko motor company ជា​ក្រុមហ៊ុន​ចែកចាយ​Hyundai ផ្តាច់មុខ​តែមួយគត់ នៅក្នុង​ប្រទេស​កម្ពុជា​។ Hyundai ជា​ក្រុមហ៊ុន​ដែល ផ្តល់​សេវាកម្ម​ល្អ និង​តែងតែ​យកចិត្តទុកដាក់​ខ្ពស់​ដល់​អតិថិជន​។ Hyundai​ជា​ក្រុមហ៊ុន​នាំមុខ គេ​មួយ​ក្នុងចំណោម​ក្រុមហ៊ុន​កំពូល​ទាំង​៤​នៅក្នុង​ឧស្សាហកម្ម​រថយន្ត​អស់​រយៈពេល ​១១​ឆ្នាំ​កន្លងមកនេះ​។​គោលបំណង​របស់​យើង​គឺ​ផ្សារភ្ជាប់​ទំនាក់ទំនងរ​ប​ស់មនុស្ស អោយ​ពេលវេលា​របស់​អតិថិជន​របស់​យើង កាន់តែ​មានតម្លៃ​ជាមួយនឹង ការរស់នៅ​ប្រចាំថ្ងៃ របស់​មនុស្ស​ជំនាន់​ថ្មី​។ ជាមួយនឹង​រថយន្ត ១២​កៅអី សម្រាប់​គ្រួសារ ឬ​អាជីវកម្ម និង​រថយន្ត​SUV​ជាច្រើន​ម៉ូ​ដែល​ទៀត​សម្រាប់​បំពេញតម្រូវការ​របស់​អតិថិជន​។​លើសពីនេះ​Hyundai​ក៏មាន​មជ្ឈមណ្ឌល​សេវា កម្ម​សាខា​ព្រះមុនីវង្ស និង​សែន​សុខ​សម្រាប់​ថែទាំ​រថយន្ត របស់ លោកអ្នក ផងដែរ​។Hyundai​ប្តេជ្ញា​ផ្តល់ជូន​នូវ​សេវាកម្ម​ល្អ បំផុត​ដែល​បង្ហាញ អត្ថន័យ​ពិត​អំពី​LIFESTYLE​។​

​ដូចនេះ​សូមកុំ​ភ្លេច​រង់ចាំ​តាមដាន​ការបង្ហាញ​ជា​សាធារណៈ​នូវ​រថយន្ត Hyundai Venue ក្នុង ពេល​ឆាប់ៗ​ខាងមុខនេះ ដើម្បី​ចង់ដឹងថា​រថយន្ត Venue ដែលជា SUV ខ្នាតតូច​ថ្មី​សន្លាង​របស់ Hyundai មាន​រចនាបថ​ទាន់សម័យ និង​មាន​ប្រណីតភាព​កម្រិតណា​។ ព័ត៌មាន​លម្អិត​បន្ថែម លោកអ្នក​អាច​ទំនាក់ទំនង​ទៅកាន់​ទូរ​សព្ទ​លេខ 010 775 133/ 097 755 8133 ឬ​ចូលទៅ​កាន់​ទំព័រ Facebook Hyundai-Cambodia៕ph

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular