ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ លោកយាយម្នាក់ បានរងរបួស នៅក្នុងហេតុការណ៍អគ្គិភ័យមួយ បណ្តាលឱ្យផ្ទះ ២ ខ្នង ត្រូវបានអគ្គិភ័យ ឆាបឆេះអស់គ្មានសល់។ ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានកើតឡើង នៅវេលាម៉ោង ២និង៣០នាទី រំលងអធ្រាត្រ ឈានចូល ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ នៅក្នុងភូមិត្រែង ឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចនគបាលមូលដ្ឋាន បានឱ្យដឹងថាៈ ផ្ទះទី១ ដែលរងគ្រោះដោយអគ្គិភ័យ មានម្ចាស់ឈ្មោះ ឆេង ខែម ភេទស្រី អាយុ ៨០ ឆ្នាំ មានទំហំ ៤ ម៉ែត្រ គុណនឹង ៥ ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស័ង្កសី ជញ្ជាំងក្តារ រួមនឹងសម្ភារ ដែលឆេះអស់ ស្រូវ ២.៥០០ គីឡូក្រាម ម៉ូតូ២គ្រឿង មាស៧ជី លុយខ្មែរ ១២ លាន និងសម្ភារ សំលៀកបំពាក់ ទាំងអស់ គ្មានសល់ ។ ដោយឡែក ផ្ទះទី២ មានម្ចាស់ ឈ្មោះ សែម ខេន ភេទស្រី អាយុ ៥៨ ឆ្នាំ មានទំហំ ៦ម៉ែត្រ គុណនឹង ៧ ម៉ែត្រ ធ្វើអំពីឈើ ប្រក់ក្បឿង ជញ្ជាំងក្តារ បានរងការឆេះ សម្ភារសំលៀកបំពាក់មួយចំនួន អស់គ្មានសល់។
ផ្ទះ២ខ្នង ត្រូវបានអគ្គិភ័យ ឆាបឆេះអស់គ្មានសល់
គ្រោះអគ្គិភ័យនេះ បណ្តាលឱ្យលោកយាយ ឈ្មោះ ឆេង ខែម បានរងរបួស រោលស្លោកដៃ ទាំងសងខាង។ ក្រោយពេល កើតហេតុ ជនរងគ្រោះ ត្រូវបានសមត្ថកិច្ច និងអាជ្ញាមូលដ្ឋាន ដឹកគាត់យកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យឯកជន នៅភូមិសំរោង ឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។
នៅក្នុងហេតុការណ៍ គ្រោះអគ្គិភ័យខាងលើនេះ សមត្ថកិច្ចនគបាលប៉ុស្តិ៍រដ្ឋបាលឃុំ រួមជាមួយប្រជាការពារ និងប្រជាពលរដ្ឋ បានជួយអន្តរាគមន៍ ពន្លត់អគ្គិភ័យ ដោយប្រើប្រាស់ទឹកពាងពន្លត់ភ្លើងរលត់ នៅវេលាម៉ោង ៣និង៣០ នាទីទៀបភ្លឺ ។
នៅក្នុងហេតុការណ៍ ខាងលើនេះ សមត្ថកិច្ច បានអោយដឹងថាៈ គឺបណ្តាលមកពីទុស្សេខ្សែភ្លើង នៅលើអាសនៈ ទើបកើតចេញ ជាគ្រោះអគ្គិភ័យនេះឡើង ហើយម្ចាស់ផ្ទះ មិនរាយការណ៍មកសមត្ថកិច្ច ហើយម្យ៉ាងទៀត ផ្លូវឆ្ងាយជាប់ព្រំប្រទល់ ខេត្តកំពង់ស្ពឺ៕/V
ផ្ទះ២ខ្នង ត្រូវបានអគ្គិភ័យ ឆាបឆេះអស់គ្មានសល់
ផ្ទះ២ខ្នង ត្រូវបានអគ្គិភ័យ ឆាបឆេះអស់គ្មានសល់
ផ្ទះ២ខ្នង ត្រូវបានអគ្គិភ័យ ឆាបឆេះអស់គ្មានសល់
លោកយាយ ឈ្មោះ ឆេង ខែម បានរងរបួស រោលស្លោកដៃ ទាំងសងខាង