Home ព័ត៌មានជាតិ សេដ្ឋកិច្ច ឆ្នាំនេះ​អតិផ...

ឆ្នាំនេះ​អតិផរណា​នឹងមាន​កម្រិត​២,៩​ភាគរយ

ដោយ​: ជា សីហៈ​/​ភ្នំពេញ​: មន្ត្រី​ធនាគារជាតិ​នៃ​កម្ពុជា​បាន​អះអាងថា​ឆ្នាំនេះ អតិផរណា នឹងមាន​កម្រិត​ប្រហាក់ប្រហែល​នឹង​ឆ្នាំ ២០២០ គឺ ២,៩ ភាគរយ​។

​នៅក្នុង​បទឧទ្ទេសនាម​របស់លោក ឃូ វុ​ឍ្ឍី អគ្គនាយករង​បច្ចេកទេស​និង​ជា ប្រធាន នាយកដ្ឋាន​ស្រាវជ្រាវ​សេដ្ឋកិច្ច​និង​សហប្រតិបត្តិការ​អន្តរជាតិ ធនាគារជាតិ​នៃ​កម្ពុជា នៅក្នុង​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២០ និង​ទិសដៅ​ការងារ​ឆ្នាំ​២០២១ របស់​ធនាគារជាតិ​នៃ​កម្ពុជា កាលពីពេល​ថ្មីៗ​នេះ​ថា អត​ផ​រណា​បន្ត​មាន​កម្រិត​ទាប ២,៩ ភាគរយ​។

​លោក​បាន​អះអាងថា អត្រា​អតិផរណា​នេះ ជា​ចម្បង​ដោយសារ​កំណើន​ថ្លៃ​ក្រុម​ម្ហូប អាហារ បើទោះបីជា​ក្រុម​ទំនិញ​និង​សេវា​ពាក់ព័ន្ធ​និង​ប្រេង​បាន​ធ្លាក់​ថ្លៃ​បន្តិច ហើយ​កំណើន​ថ្លៃ​ក្រុម​ទំនិញ​ស្នូល​ថមថយ​ក៏ដោយ​។

​លោក​បាន​បន្ថែមថា ថ្លៃ​ក្រុម​ម្ហូបអាហារ​នៅ​ឆ្នាំ ២០២០​បាន​កើន​ឡើងដល់ ៤,៦ ភាគរយ ខណៈដែល​កាលពី​ឆ្នាំ ២០១៩ គឺមាន​ប្រហែលជា ២,១ ភាគរយ ដោយសារតែ​កំណើន​តម្រូវ ការ និង​ការរអាក់រអួល​ក្នុងការ​ដឹកជញ្ជូន​ទំនិញ​នាំចូល ស្រប​ពេលដែល​ថ្លៃ​ម្ហូបអាហារ​នៅ ប្រទេស​សំខាន់ៗ​ដែល​កម្ពុជា​នាំចូល​បាន​កើនឡើង​ផងដែរ​។

​លោក​បាន​បន្តទៀតថា សម្រាប់​ឆ្នាំនេះ កំណើន​ថ្លៃ​ម្ហូបអាហារ​កំពុង​ថមថយ​មកវិញ ដោយសារ​ការថយចុះ​នៃ​ការរំពឹងទុក​ពី​កំណើន​ថ្លៃ និង ភាពប្រសើរឡើង​នៃ​ការ​ផ្គត់​ផ្គង ស្របពេល​ដែល​ស​ន្ទ​ស្សន៍​ថ្លៃ​ក្រុម​ម្ហូបអាហារ​មាន​កម្រិត​ខ្ពស់​ស្រាប់​នៅ​ឆ្នាំ ២០២០​។

​លោក​បាន​បន្តទៀតថា រីឯ​ថ្លៃ​ក្រុម​ទំនិញ​និង​សេវា​ពាក់ព័ន្ធ​នឹង​ប្រេងឥន្ធនៈ​កើនឡើង​វិញ ទៅតាម​ថ្លៃ​ប្រេង​ឆៅ ពិភពលោក​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular