Home ព័ត៌មានជាតិ សន្តិសុខ បើករថយន្ត​ទាំ...

បើករថយន្ត​ទាំង​ស្រវឹង បុក​រះ​ជា​បន្តបន្ទាប់​បណ្ដាល​ឲ្យ​នារី​ម្នាក់​ស្លាប់ និង​៣​នាក់​ទៀត​របួសស្រាល​

ដោយ​: ចាន់តូ / ភ្នំពេញ​: គួរ​ឲ្យ​សង្វេគ​ខ្លាំងណាស់ ខណៈ​នារី​ម្នាក់​ជិត​ដល់​ថ្ងៃ​ចូល​រោងការ​ទៅហើយនោះ ស្រាប់​តែមាន​បុរស​ម្នាក់​ស្រវឹងស្រា​បាន​បើករថយន្ត​មួយគ្រឿង​បុក​រះ​ជា​បន្តបន្ទាប់ កាលពី​វេលា​ម៉ោង​៧ និង​៥០​នាទី​យប់ ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០២១ នៅ​ចំណុច​មុខ​វត្ត​សំបួរមាស តាមផ្លូវ​២១៧ ក្នុង​សង្កាត់​ដង្កោ ខណ្ឌដង្កោ​។​

​នារី​រងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ លីម ស្រី​ហេង អាយុ​២៨​ឆ្នាំ ស្នាក់នៅ​សង្កាត់​ដង្កោ ខណ្ឌដង្កោ​។​

​បើតាម​ប្រភពព័ត៌មាន​បាន​ប្រាប់​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់​បើករថយន្ត​ម៉ាក ALPHAPD ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2BJ 2004 សង្ស័យ​មាន​សារធាតុ​ស្រវឹងស្រា បើក​តាមផ្លូវ​បេតុង​វត្ដ​សំបូរ ក្នុងទិសដៅ​ពី​លិចទៅ​កើតមក​ដល់​ផ្លូវ​២១៧ បុរស​ជា​អ្នកបើករថយន្ត​បាន​បុក​ជាមួយនិង​រថយន្ត​ម៉ាក​ម៉ា​ស្ដា ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2BG-4225 បើក​ដោយ​ស្ត្រី​ម្នាក់​តាមផ្លូវ​២១៧ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ធ្វើ​ឲ្យ​រង​ការខូចខាត តែ​អ្នកបើករថយន្ត​ម៉ាក ALPHAPD មិនបាន​ឈប់​ដោះស្រាយ​ទេ ក៏​បើក​បត់​ឆ្វេង​ឡើងមក​ផ្លូវ​២១៧ ក្នុងទិសដៅ​ពី​ត្បួ​ង​ទៅ​ជើង បើក​ក្នុង​ល្បឿន​លឿន​មកដល់​ស្តុ​ប​ស្ពានដែក​ចំកា​ដូង បុរស​ជា​អ្នកបើករថយន្ត ALPHAPD មិនបាន​ឈប់​ស្តុ​ប​ទេ ក៏​បុក​ជាមួយនិង​រថយន្ត​កាម​រី​ឆ្លាម ពណ៌​ត្រី​ឆ្លូញ ពាក់​ស្លាក​លេខ ភ្នំពេញ 2S-6510 រង​ការ​ផ្នែក​ខាងមុខ​យ៉ាងដំណំ ហើយ​រថយន្ត​ម៉ាក ALPHAPD បន្ត​បើក​ទៅមុខ​បន្តទៀត ពេលនោះ​អ្នកបើក​បររថ​យន្តកា​ម​រី​ឆ្លាម បាន​ដេញតាម​ពីក្រោយ​រហូតមកដល់​ចំណុច​មុខ​បុរី​ប៉េង​ហូត រថយន្ត​ម៉ាក ALPHAPD ក៏​បុក​ម៉ូតូ​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ តាកែវ 1N-8939 និង​ម៉ូតូ​ស្កុប​ពី​ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1II-9166​។ ក្នុងនោះ ភាគី​ខាង​ម៉ូតូ​ស្កុប​ពី​មាន​នារី​ម្នាក់​ស្លាប់ និង​របួសស្រាល​២​នាក់ ព្រមទាំង​មាន​បុរស​ម្នាក់​ភាគី​ខាង​ម៉ូតូ​ហុងដា​ឌ្រី​មរ​ងរ​បួ​ស្រាល​ផងដែរ រីឯ​អ្នកបើករថយន្ត​បង្ក​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ផងដែរ​។

​ក្រោយ​កើតហេតុ សមត្ថកិច្ច​ជំនាញ​បាន​វាស់វែង​យក​រថយន្ត និង​អ្នកបង្ក​យកទៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​តាមច្បាប់​។ ចំណែក​សព​ត្រូវបាន​សមត្ថកិច្ច​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular