Home ព័ត៌មានសំខាន់ៗ ឃាតក ដែល​ប្រើ...

ឃាតក ដែល​ប្រើ​ពូថៅ កាប់សម្លាប់​ពលករ​ខ្មែរ ដូចគ្នា ត្រូវ​តម្រួត​ថៃ ចាប់ខ្លួនបាន​ហើយ​

​ដោយៈ គ្រញូង / បាត់ដំបងៈ ឃាតក​ដៃដល់ ដែល​ប្រើ​ពូថៅ កាប់​ចំក​ញ្ចឹ​ង ក ពលករ​ខ្មែរ​ម្នាក់ ស្លាប់​ក្នុង​វង់​ផឹកស៊ី ដោយសារ​ទាស់សំដី​គ្នា ហើយ​រត់គេចខ្លួន ត្រូវ​តម្រួត​ថៃ ចាប់ខ្លួនបាន​ហើយ នៅ​ល្ងាច​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០២១ នៅ​ក្រុង​ប៊ួ​ង ខេត្ត​ឈុន​បុរី ប្រទេស​ថៃ​។ នេះ​បើតាម ប្រភពព័ត៌មាន ពី​សមត្ថកិច្ច​ប្រចាំ នៅ​ព្រំដែន​កម្ពុជា ដោយយោង​សេចក្ដីរាយការណ៍ ពី​សមត្ថកិច្ច​ថៃ ។​

ជនដៃដល់ ឈ្មោះ ភុត ជាដែលសមត្ថកិច្ចថៃ តាមចាប់បាន

​សូម​រំលឹកថា ពលករ​ខ្មែរ​ម្នាក់ បាន​ស្លាប់ ដោយសារ​ជនដៃដល់ ជា​ពលករ​ខ្មែរ​ដូចគ្នា បាន​កាប់ ១ ពូថៅ ត្រូវចំ​ក​ញ្ចឹ​ង ក ក្រោយពេល​ផឹកស៊ី ទាស់សំដី​គ្នា កាលពី​យប់​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០២១ នៅក្នុង​បន្ទប់​ស្នាក់នៅ​របស់​កម្មករ នៃ​ក្រុមហ៊ុន សេន​សាន់​សេត អ៊ិន​ដា​ត​ទ្រី ចាំ​កាត់ លេខ ១៤២/២៦ ស្ថិត​ក្នុងភូមិ​២ ឃុំ​ណង​ឆាក ស្រុក​បាន​ប៊ឹ​ង ខេត្ត​ឈុន​បុរី ប្រទេស​ថៃ​។ ក្រោយ​ធ្វើ​សកម្មភាព​រួច ជនដៃដល់ បាន​រត់​គេចខ្លួនបាត់ ប៉ុន្តែ​ក្រោយមក ជនដៃដល់​ឈ្មោះ ភុ​ត ត្រូវ​តម្រួត​ថៃ ស្រាវជ្រាវ​ចាប់ខ្លួនបាន នៅ​ល្ងាច​ថ្ងៃទី​២៣ មករា នៅ​កណ្តាល​ក្រុង​ប៊ួ​ង ខេត្ត​ឈុន​បូរី ហើយ​នាំខ្លួន​ទៅ​សាកសួរ​ចម្លើយ និង​បញ្ជូនទៅ​តុលាការ ចាត់ការ​តាមច្បាប់​។​

​អាជ្ញា​ធរមាន​សមត្ថកិច្ច ក៏បាន​រំលឹក​ឱ្យដឹងថាៈ សាក្សី​សំខាន់​ម្នាក់ ដែល​ស្ថិតនៅក្នុង ហេតុការណ៍​នោះ គឺ​ឈ្មោះ ណាត់ (​ជា​ជនជាតិ​ថៃ​) បាន​រៀបរាប់​ប្រាប់ សមត្ថកិច្ច​ថៃ​ថាៈ នៅ​មុនពេល​កើតហេតុ គឺ​ខ្លួន​បានទទួល​ទូរស័ព្ទ ពី​ឈ្មោះ ភុ​ត ជា (​ឃាតក​) បាន​ហៅ​ខ្លួន​អោយមក​និយាយ​គ្នា រឿង​ការងារ​បន្តិច ប៉ុន្តែ​ពេលដែល​ខ្លួន មកដល់ គឺ​ឃើញ​ពួកគេ កំពុង​ផឹក​ស្រវឹង​ទៅហើយ ដោយ​ម្នាក់ទៀត ឈ្មោះ យូ ណា (​ជនរងគ្រោះ​) គឺ​ពួកគេ​ទាំងពីរ​នាក់ ជា​ពលករ​ខ្មែរ ធ្វើការ​ជាមួយគ្នា ប្រហែល ៥ ឆ្នាំ​មកហើយ​។​

ជនដៃដល់ ឈ្មោះ ភុត ជាដែលសមត្ថកិច្ចថៃ តាមចាប់បាន

​សាក្សី​ដដែល​នេះ បាន​បន្តថាៈ នៅពេលនោះ ខ្លួន​ក៏បាន​ផឹកស្រា ស (​ឡៅ​ខាវ ៤០ ដឺ​ក្រេ​) អស់​មួយ​កែវ ដោយ​មិនដឹងថា គេ​ទាស់​គ្នា​រឿង​អ្វី ព្រោះ​ខ្លួន​មិនចេះ ស្តាប់​ខ្មែរ ទើប​ខ្លួន ក៏បាន​ងើប​ដើរចេញ ដល់​មាត់ទ្វារ​បន្ទប់ ស្រាប់តែ​ឮសូរ ដូច​គេ​កាប់​ឆ្អឹង​គោ ព្រមទាំង​បានឮ សម្លេង​ស្រែក ខ្លួន​ក៏​ងាក​មក​មើល ឃើញ​ឈ្មោះ ភុ​ត ជា ឈរ​កាន់​ពូថៅ យក្ស​យ៉ាង​ធំ ប្រឡាក់​ឈាម ។ រីឯ​ឈ្មោះ យូ ណា បាន​ដួល​ដេក នៅលើ​គ្រែ​នោះ បាត់ទៅ ហើយ ទើប​ខ្លួន​បាន​ស្រែក​ឃាត់ ស្រប​ពេលដែល អ្នកស្នាក់នៅ ជាប់​បន្ទប់ ក៏បាន​ចូលមក​មើល ទើប​ឈ្មោះ ភុ​ត ជា ស្ទុះ​មក​វាយ​មួយ​ពូថៅ ចំ​ដើមទ្រូង​ខ្លួន ហើយ​ជាន់​លើ​ទ្រូង ពេល​ខ្លួន​ដួល ទើប​ជនសង្ស័យ រត់គេចខ្លួន បាត់ស្រមោល​។​

​សមត្ថកិច្ច​តម្រួត​ស្រុក​បាន​ប៊ឹ​ង បានបញ្ជាក់​ថាៈ បញ្ហា​នេះ គឺ​បណ្តាលមកពី​ការ​ស្រវឹង ហើយ​បង្កើតជា​ទំនាស់​ពាក្យសម្តី ទើប​ឈានដល់​ការកាប់សម្លាប់​បែបនេះ​។ បច្ចុប្បន្ន តម្រួត​ស្រុក​បាន​ប៊ឹ​ង កំពុង​ដាក់​កម្លាំង តាម​ចាប់ខ្លួន​ឃាតក ដើម្បី​យក​ផ្តន្ទាទោស តាមផ្លូវ​ច្បាប់ ៕/V​

សពជនរងគ្រោះ ឈ្មោះ យូ ណា

ពូថៅ ដែលជាវត្ថុតាង នៃការប្រព្រឹត្តឃាតកម្ម ដោយជនដៃដល់

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular