Home ព័ត៌មានជាតិ សន្តិសុខ នគរបាល​ប៉ុស្ត...

នគរបាល​ប៉ុស្តិ៍​ទឹកថ្លា​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ចាប់យក​ថ្នាំញៀន​៥៣​កញ្ចប់​

ដោយ​: អង្គា​រ៍​ហេង / ភ្នំពេញ​: ជនសង្ស័យ​ម្នាក់ ត្រូវ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ទឹកថ្លា​ឃាត់ខ្លួន​បាន​ចាប់យក​ថ្នាំញៀន​ចំនួន​៥៣​ថង់​តូច និង​វត្ថុតាង​មួយចំនួនទៀត កាលពី​វេលា​ម៉ោង​១២ និង​៣០​នាទី ថ្ងៃទី​២៣ ខែមករា ឆ្នា​២០២១ នៅ​ចំណុច​ផ្លូវ​បេតុង ភូមិ​បូរី​កម្មករ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។

​ជនសង្ស័យ ឈ្មោះ សេក ណា​រ៉ូ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​គ្មាន ស្នាក់នៅ​បន្ទប់​ជួល ភូមិ​បូរី​កម្មករ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។

​សមត្ថកិច្ច​ប្រាប់ថា ការឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​គឺ​កម្លាំង​ជំនាញ​បាន​ស្រាវជ្រាវ​រហូត​ឈានដល់​ការបង្ក្រាប​នឹង ចាប់យក​វត្ថុតាង​មាន​ក្រាម​ស​ថ្លា ៥៣​កូន​ថង់​តូច និង​ទូរ​សព្ទ័​ដៃ ០១​គ្រឿង​។

​បច្ចុប្បន្ន ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​អនុវត្តតាម​នីតិវិធី​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular