Home ព័ត៌មានជាតិ សន្តិសុខ ជនជាតិ​វៀតណាម...

ជនជាតិ​វៀតណាម​ចំនួន​៤​នាក់ ត្រូវបាន​បញ្ជូនទៅ​ស្រុកកំណើត​វិញ ក្រោយពី​ការរក​ឃើញថា​រស់នៅ​ដោយ​ខុសច្បាប់​

ដោយ​: គ្រញូង / បាត់ដំបង​: ជនជាតិ​វៀតណាម​ចំនួន​៤​នាក់ ដែល​ចូលមក​រស់នៅ​ដោយ​ខុសច្បាប់​នៅ​ចំណុច ផ្ទះជួល​ស្ថិត​ក្នុងភូមិ​ត្រពាំង​ព្រលិត ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ត្រូវបាន​សមត្ថកិច្ច​ជំនាញ​បញ្ជូនទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ រួច​បញ្ជូនទៅ​ស្រុកកំណើត​វិញ កាលពី​ព្រឹក​ថ្ងៃទី​២៤​ខែមករា​ឆ្នាំ​២០២១​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ដា​ញ់ អេង​ប៊ុន​ចាន់ ស្នងការរង​ទទួល​ផែនការ​ងារ​អន្តោប្រវេសន៍​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា ជនជាតិ​វៀតណាម​ទាំង​៤​នាក់​នេះ ត្រូវ​កម្លាំង​ផ្នែក​សន្តិសុខ​ដឹកនាំ​ដោយ​លោក​វរសេនីយត្រី ទឹម វិឆ័យ បាន​ចុះ​ធ្វើ​បច្ចុប្បន្នភាព និង​ពិនិត្យមើល​ភាពស្របច្បាប់​ទៅលើ​ជនបរទេស​(​ជនជាតិ​វៀតណាម​) នៅ​ចំណុច​ផ្ទះជួល ស្ថិត​ក្នុងភូមិ​ត្រពាំង​ព្រលិត ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ហើយក៍​ឃាត់ខ្លួន​បញ្ជូនមក​ស្នងកា​រដ្ឋា​នគរបាល​ខេត្ត​ដោយ​ជន​ទាំងនេះ​គ្មាន​ឯកសារ​អ្វី​ទាំងអស់​។​

​លោក​ស្នងការរង​បាន​បញ្ជាក់ថា ជនជាតិ​វៀតណាម​ចំនួន​៤​នាក់​មាន​: ១.​ឈ្មោះ វី​ង វាំង​ដូង (Ving Vangdong) ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ ២.​ឈ្មោះ វិ​ន វ៉ា (Vin Ra) ភេទ​ស្រី អាយុ ៣១​ឆ្នាំ ៣.​ឈ្មោះ វី​ង ទីង​ដាក (Ving Tingdak) ភេទ​ប្រុស អាយុ ១៤​ឆ្នាំ និង​៤.​ឈ្មោះ វី​ង ធី ធិ​ន​ទែង (Ving Thytindeng) ភេទ​ស្រី អាយុ ២​ឆ្នាំ​មក​ស្នាក់នៅ​ដោយ​គ្មាន​ឯកសារ​ស្របច្បាប់​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular