Home ព័ត៌មានជាតិ សន្តិសុខ មនុស្ស​២​នាក់...

មនុស្ស​២​នាក់​បាន​ស្លាប់​និង​ម្នាក់ទៀត​រងរបួស​ធ្ងន់ ក្នុង​គ្រោះថ្នាក់​ម៉ូតូ​២​គ្រឿង​បុក​គ្នា​

ដោយ​: ទេ​ពក​ង្រី / ខេត្តកំពង់ឆ្នាំង​: មនុស្ស​២​នាក់ បាន​ស្លាប់​នៅនឹងកន្លែង និង​ឯ​ម្នាក់ទៀត​បាន​រងរបួស​ធ្ងន់ នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បាន​បង្កឡើង​ដោយ​ម៉ូតូ​២​គ្រឿង​បុក​គ្នា នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​១៣៧ នៅវេលា​១០​និង​៣០​នាទី ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០២១​ដែល ស្តិ​ត​នៅក្នុង​ភូមិ​ក្ងោ​ង​ពង់ ឃុំ​ស្វាយ​ជុក ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង ។​

​សមត្ថកិច្ច​នគ​បាល​មូលដ្ឋាន បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ក្នុងករណី​គ្រោះថ្នាក់​ចរាច​ខាងលើនេះ មាន​១.​ឈ្មោះ អ៊ូ ជៀង ភេទ​ស្រី អាយុ​៤៧​ឆ្នាំ រស់នៅ​ភូមិ​តាំង​ពោន ឃុំ​ពាម ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង​( របួស​បាក់​ភ្លៅ​)​។ ២.​ឈ្មោះ ម៉េង ផល្លា ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​សេរី​វង្ស ឃុំ​ពាម ស្រុក​សាមគ្គី​មានជ័យ និង​៣.​ឈ្មោះ វ៉េង វ៉ុ​ន ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ក្រាំង​ក​ន្ទ្រោ​ល ឃុំ​ពាម ស្រុក​សាមគ្គី​មានជ័យ (​បាន​ស្លាប់​ទាំងពី​នាក់​នៅ​និង​កន្លែងកើតហេតុ​ខាងលើ​)​។​

​សមត្ថកិច្ច​នគ​បាល​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ទៀតថា នៅ​មុនពេល​កើតហេតុ​ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ កំពង់ឆ្នាំង​១I 0584 បាន​បើកបរ​ពី​ត្បូង​ទៅ​ជើង ពេលមកដល់​ចំណុចកើតហេតុ​បាន​បុក និង​ម៉ូតូ​មួយគ្រឿង​ផ្សេងទៀត​ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ​ពាក់​លេខ ភ្នំពេញ 1.FY 6458 ក្នុង​ដំណើរ​បញ្ច្រាស់ទិស​គ្នា​ក្នុង​ល្បឿន​លឿន​និង​បាន បណ្តាលអោយ​ជនរងគ្រោះ​ប៉ើង​ខ្ទាត​ដួល​រដូករណែល​ពេញ​ផ្លូវ និង​ស្លាប់​ភ្លាម​នៅ​កន្លែង​២​នាក់​តែម្តង ។

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​នគ​បាល​បាន​នាំយក​វត្ថុតាង​ទាំងពីរ នាំយកមក​រក្សាទុក​នៅ​អធិការដ្ឋាន​ស្រុក​សាមគ្គី​មានជ័យ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular