Home ព័ត៌មានអន្តរជាតិ តារា​ទូរទស្សន...

តារា​ទូរទស្សន៍​និង​វិទ្យុអាម៉េរិក ឡា​រី ឃី​ង ស្លាប់​ក្រោយ​ឆ្លងកូវី​ដ​១៩

​ប្រែ​សម្រួលៈ​វាសនា​/​ឡូ​ស អ៊ែន​ជើ​ឡេស​៖​ម្ចាស់​កម្មវិធី​ជជែក​កម្សាន្ត​ដ៏​ល្បីល្បាញ​លោក​ឡា​រី ឃី​ង (Larry King)​ដែល​ត្រូវបាន​ទទួលស្គាល់ថា​ជា​បុគ្គ​លេខ​ធ្លោ​បំផុត​មួយរូប​ក្នុង​ទូរទស្សន៍​អាម៉េរិក បាន​ស្លាប់​​កាលពី​ថ្ងៃ​សៅរ៍​ក្នុង​អាយុ​៨៧​ឆ្នាំ​។​

​ក្រុមហ៊ុន​ដែល​លោក​រួម​បង្កើតឡើង​Ora Media​មិន​បាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការស្លាប់​របស់​លោក​ទេ តែ​លោក​បាន​តស៊ូ​ជាមួយនឹង​ជំងឺ​កូវី​ដ​១៩​អស់​ពេល​រាប់​សប្តាហ៍​មក​នេះ និង​មាន​បញ្ហា​សុខភាព​​ច្រើន​នៅ​ប៉ុន្មាន​ឆ្នាំ​មកនេះ​។​

​ឃី​ង ដែល​សំគាល់​ដោយ​ខ្សែ​យោង​ខោ​និង​វែន​តាគែម​ខ្មៅ​ជាមួយ​នឹង​សម្លេង​មុត ល្បី​ក្នុង​អាជីព​ជា​ពិធីករ​ក្នុង​កម្មវិធី​ជជែក​កម្សាន្ត​រយៈពេល​២៥​ឆ្នាំ​នៅ​ស្ថានីយទូរទស្សន៍​CNN​ឈ្មោះថា​Larry King Live​។​

Ora Media​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​បង្ហោះ​ក្នុង​ទ្វី​ត​ធឺ​ថា « អស់​ពេល​៦៣​ឆ្នាំ នៅ​គ្រប់​វេទិកា​វិទ្យុ ទូរទស្សន៍​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជី​ជី​ថ​ល ការសម្ភាសន៍​រាប់ពាន់​របស់​ឃី​ង រង្វាន់​និង​​ការ​សាទរ​របស់​ពិភពលោក​តំណាងអោយ​ទេពកោសល្យ​គ្មាន​ពីរ​និង​ឋិត​ថេរ ក្នុងនាម​ជា​ពិធីករ​ម្នាក់​»​។​

​កិច្ចសម្ភាសន៍​ដ៏​ច្រើន​របស់​ឃី​ង មាន​ចាប់តាំងពី​ប្រធានាធិបតី​អាម៉េរិក​ចាប់ពី​ឆ្នាំ​១៩៧៤ មេដឹកនាំ​ពិភពលោក​យ៉ា​សេ អា​រ៉ា​ហ្វាត និង​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន ហើយ​តារា​មាន​តាំងពី តន្ត្រីករ​​ហ្វ្រែង ស៊ីណា​ត្រា និង​បា​ប្រា ស្ទ្រី​ស៊ែន​។​

​ក្រោយ​ទទួល​ដំណង​អំពី​មរណភាព​របស់​លោក សារ​សម្តែង​ការគោរព​និង​រំលែក​ទុក្ខ​បាន​ហូរ​ចូល​មក​មាន​តាំង​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ អ្នកនយោបាយ​និង​ពួក​តារា​ហូ​វី​លូត​៕

​ឡា​រី ឃី​ង ល្បីល្បាញ​ក្នុង​អាជីព​ជា​ពិធីករ​កម្មវិធី​ជជែក​កម្សាន្ត​នៅ​ទូ​រទ​CNN​ស្សន៍​។​ក្នុង​រូប លោក​ធ្វើ​កិច្ចសម្ភាសន៍​ប្រធានាធិបតី ប៊ី​ល គ្លី​ន​តុ​ន​នៅ​ឆ្នាំ​២០០២

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular