Home ព័ត៌មានអន្តរជាតិ ការ​ឆ្មក់​ចូល...

ការ​ឆ្មក់​ចូល​បង្ក្រាប​ថ្នាំញៀន​នៅ​ហ្វីលីពីន​បណ្តាល​អោយ​ស្លាប់​មនុស្ស​១៣​នាក់​

​ប្រែ​សម្រួលៈ​វាសនា​/​ម៉ានីល​៖​កងកម្លាំង​សន្តិសុខ​បាន​សម្លាប់​មនុស្ស​១២​នាក់​ក្នុងអំឡុង​ការ​ឆ្មក់​ចូល​បង្ក្រាប​ថ្នាំញៀន​មួយ​នៅ​ហ្វីលីពីន​ខាងត្បូង​កាលពី​ថ្ងៃ​សៅរ៍​ទី​២៣​មករា ។​វា​ជា​ការ​បង្ហូរឈាម​ខ្លាំង​បំផុត​​មួយ​ក្នុងចំណោម​ការបង្ក្រាប​ថ្នាំញៀន ដឹកនាំ​ដោយ​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែត នៅ​ប៉ុន្មាន​ឆ្នាំ​មកនេះ​។​

​នាយ​ប៉ូលិស​ម្នាក់​ក៏​ត្រូវបាន​សម្លាប់​នៅក្នុង​ការបាញ់​គ្នា នៅ​ទីប្រជុំជន ស៊ុល​តង់ គូ​ដា​រ៉ា​ត នៅក្នុង​ខេត្ត ម៉ា​ហ្គូ​អ៊ីនដា​ណាវ ។​ប៉ូលិស​២​នាក់​ទៀត​ក៏​បាន​រងរបួស​។​

​សមាជិក​ប៉ូលិស​បង្ក្រាប​ថ្នាំញៀន រួម​ជាមួយ​ទាហាន​ម៉ា​រី​ន​ហ្វីលីពីន​បាន​ចូល​អនុវត្ត​ដីការ​ចាប់​ខ្លួន​មួយ​នៅមុន​ព្រឹក​ព្រលឹម​នៅ​តំបន់​អ្នកស្រុក​រស់នៅ​មួយ​។​ដីកាចាប់ខ្លួន​នេះ​ជាប់​ពាក់ព័ន្ធ​នឹង​អតីត​ប្រធាន​​ភូមិ​ឈ្មោះ ប៉េន​ដា​ទុន អាត​ឌី​ស តា​លូ​សាន់ ដែល​ជា​ជនសង្ស័យ​ថ្នាំញៀន​ម្នាក់ តែ​ពេល​ទៅដល់​ជនសង្ស័យ​បាន​បាញ់​លើ​កងកម្លាំង​ចុះ​ប្រតិបត្តិការ​។​

​ក្រោយ​បាញ់​គ្នា​អស់​ជាច្រើន​ម៉ោង មនុស្ស​១៣​នាក់​បាន​ស្លាប់ ក្នុងនោះ​រួម​មាន​តា​លូ​សាន់​ផងដែរ​។​

​វា​ជា​ការ​ស្លាប់​មនុស្ស​ច្រើន​បំផុត​ពាក់ព័ន្ធ​នឹង​ការបង្ក្រាប​ថ្នាំញៀន​នៅ​ហ្វីលីពីន​ចាប់តាំងពី​ឆ្នាំ​២០១៧ នៅពេល​អភិបាលក្រុង ប្រពន្ធ​និង​អ្នកគាំទ្រ​ជា​ច្រើន​ត្រូវបាន​សម្លាប់​។​ប្រធានាធិបតី​ហ្វីលីពីន​បាន​​ចោទប្រកាន់​អភិបាលក្រុង​នេះ​ថា​ជាប់​ពាក់ព័ន្ធ​នឹង​ជំនួញ​ថ្នាំញៀន​។​

​យោង​តាម​ប៉ូលិស មនុស្ស​ជិត​៨.០០០​នាក់​ត្រូវបាន​សម្លាប់​ចាប់តាំងពី​លោក​ឌុយ​ទែត​ចាប់ផ្តើម​សង្គ្រាម​ថ្នាំញៀន​ក្រោយ​លោក​ចូលកាន់​តំណែង​នៅ​ឆ្នាំ​២០១៦៕

​មនុស្ស​ជិត​៨.០០០​នាក់​ត្រូវបាន​សម្លាប់​ចាប់តាំងពី​លោក​ឌុយ​ទែត​ចាប់ផ្តើម​សង្គ្រាម​ថ្នាំញៀន​ក្រោយ​លោក​ចូលកាន់​តំណែង​នៅ​ឆ្នាំ​២០១៦

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular