ដោយ: ភ្នំស្វាយ/ បន្ទាយមានជ័យ: អតីតយុទ្ធជន១០០គ្រួសារទៀតនៅមជ្ឈមណ្ឌលអតីតយុទ្ធជនកម្ពុជា តំបន់ដីការ៉េពីរ (២ ២២២ ) ភូមិកូនខ្លែង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ទទួលបានផ្ទះ ឯ៣០៩គ្រួសារទៀតដែលខ្វះខាតជីវភាពក្នុងអំឡុងវិបត្តិនៃការរីករាលដាលជំងឺកូវីត ១៩ ទទួលបានស្បៀង ក្នុងពិធីមួយកាលពីរសៀលថ្ងៃ ទី២៣ ខែមករា ឆ្នាំ២០២១។
លោក ទេសរដ្ឋមន្ត្រីគន់ គីម ទទួលបេសសកកម្មពិសេស និងជាអគ្គលេខាធិការសមាគមនអតីតយុទ្ធជនកម្ពុជា លោកអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកជឹម ប៊ុនអាន មេបញ្ជការតំបន់ប្រតិបត្តិការសឹករងខេត្តនិងប្រធានសាខាសមាគមអតីតយុទ្ធជន អញ្ជើញ ក្នុង ពិធីប្រគល់ផ្ទះចំនួន១០០ខ្នង និងចែកអំណោយជូនដល់គ្រួសារអតីតយុទ្ធជនកម្ពុជា ចំនួន៣០៩ គ្រួសារនោះ ។
ផ្ទះនិងស្បៀងអាហាររួមមានអង្ករ ទឹកស៊ីអ៊ីវ ទឹកត្រី ត្រីខកំប៉ុង ទឹកសុទ្ធទាំងនោះជាអំណោយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចគត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ៕