Home ព័ត៌មានអន្តរជាតិ កម្មករ​១១​នាក...

កម្មករ​១១​នាក់​ត្រូវបាន​សង្គ្រោះ​ចេញពី​អណ្តូងរ៉ែ​ចិន ក្រោយ​ជាប់​ក្រោម​ដី​អស់​២​សប្តាហ៍​

​ប្រែ​សម្រួលៈ​វាសនា​/​ប៉េកាំង​៖​កម្មករ​១១​នាក់​ដែល​ជាប់​ក្រោម​ដី​អស់​២​សប្តាហ៍​ដោយសារតែ​ការផ្ទុះ​នៅក្នុង​អណ្តូងរ៉ែ​មាស​មួយ​ត្រូវបាន​នាំ​មក​កាន់​សុវត្ថិភាព​កាលពី​ថ្ងៃអាទិត្យ​។​

​ទូរទស្សន៍​រដ្ឋ​CCTV​បានបង្ហាញ​កម្មករ​ត្រូវ​បាន​ទាញ​ចេញ​ម្តង​មួយ​កាលពី​រសៀល​ថ្ងៃអាទិត្យ នៅពេល​ភ្នែក​របស់​គេ​ត្រូវ​បាន​បិទ​ដើម្បី​ការពារ​កុំ​អោយ​ត្រូវ​ពន្លឺ​បន្ទាប់ពី​ស្ថិតក្នុង​ភាព​ងងឹត​អស់​ច្រើន​ថ្ងៃ​។​

​កម្មករ​ម្នាក់​ត្រូវបាន​រាយការណ៍​ថា​បាន​ស្លាប់​ដោយសារ​ក្បាល​ត្រូវ​របួស​ក្នុង​ការផ្ទុះ​ដែល​បណ្តាលអោយ​ធ្លាក់​គំនរ​ថ្ម​លើ​កាលពី​ថ្ងៃ​១០​មករា ចំ​ពេល​អណ្តូងរ៉ែ​នេះ​កំពុង​ត្រូវ​សាង់សង់​នៅឡើយ​។​

​ជោគវាសនា​របស់​កម្ម​ក​រ​១០​នាក់​ទៀត​នៅ​ក្រោម​ដី​នៅ​មិនទាន់​ដឹង​យ៉ាងណា​ទេ​នៅ​ពេល​នេះ ហើយ​អាជ្ញាធរ​បាន​ចាប់ខ្លួន​អ្នក​ចាត់ចែង​ការ​អណ្តូងរ៉ែ​នេះ ដោយសារ​តែ​ពន្យារពេល​រាយការណ៍​អំពី​ឧបទ្ទវហេតុ​។​

​កាសែត​ផ្លូវការ​ចិន​China Daily បាន​និយាយថា កម្មករ​៧​នាក់​អាច​ដើរ​ទៅ​កាន់​ឡានពេទ្យ​ដោយ​ខ្លួនឯង​បាន នៅពេល​ទូរទស្សន៍​រដ្ឋ​CCTV​បានបង្ហាញ​ឡានពេទ្យ​ជាច្រើន​ចត​ជាមួយ​រថយន្ត​ក្រុមវិស្វ​​កម្ម​នៅ​អណ្តូងរ៉ែ​គី​សៀ ក្នុង​ខេត្ត​សាន់​ទុង​៕

​ទីភ្នាក់ងារ​សារព័ត៌មាន​ស៊ីន​ហួរ បង្ហាញ​រូប​បុគ្គលិក​ជួយសង្គ្រោះ សែង​កម្មករ​រ៉ែ​ម្នាក់​ដែល​ទើប​ត្រូវបាន​សង្គ្រោះ​ចេញ​ពី​ក្រោម​ដី​កាលពី​ថ្ងៃអាទិត្យ​

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular