Home ព័ត៌មានជាតិ សេដ្ឋកិច្ច ដោះស្រាយ​បញ្ហ...

ដោះស្រាយ​បញ្ហា​ខ្វះខាត​ទឹក​ស្រោចស្រព​បន្ទាន់​ដល់​ប្រជាពលរដ្ឋ កំពុង​បង្កបង្កើនផល​ស្រូវប្រាំង​ចុងរដូវ​

ដោយ​: ភ្នំ​ស្វាយ / កំពង់ធំ​: អាជ្ញាធរខេត្ត​និង​មន្ទីរ អង្គភាព​ជំនាញ​ពាក់ព័ន្ធ ព្រមទាំង​ក្រុមការងារ អាជ្ញាធរ​មូលដ្ឋាន បាន​ចុះ​ដោះស្រាយ​បញ្ហា​ខ្វះខាត​ទឹក​ស្រោចស្រព​ជូន​ប្រជាពលរដ្ឋ​សម្រាប់​ធ្វើស្រែ​បង្កើន ផល​ស្រូវ​បង្កើន​រដូវ ក្នុង​តំបន់​ស្ទឹង​ស្លាប់ និង​តំបន់​ក្អែក​សុំ​បាយ ស្រុក​សន្ទុក ខេត្តកំពង់ធំ ជា​វាលស្រែ​តំបន់​ទំនាប​ដែល​ធ្វ​ស្រែ​បានតែ​១​ដង គឺ​ស្រូវ​ចុងរដូវ​ប្រាំង​។​

​លោក សុខ លូ អភិបាលខេត្ត​កំពង់ធំ កាលពី​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០២១ បាន​ឲ្យ​ដឹងថា បញ្ហា​ទឹក​នេះ​កើតឡើង​ដោយសារ​នៅ​ឆ្នាំនេះ ទឹក​នៅ​តំបន់​ដូចខាងលើ​ស្រក​លឿន​ពេក ជាហេតុ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ជា​កសិករ​ដែល​បង្កបង្កើន​ផល​នៅ​តំបន់​ក្អែក​សុំ​បាយ និង​តំបន់​ស្ទឹង​ស្លាប់​ប្រមាណ​២.០០០​ហិកតា​ខ្វះខាត​ទឹក​ផ្នែក​ខាងក្រោម​។ អនុវត្ត​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល និង​អនុសាសន៍​សម្តេច​តេ​ជោ គឺ​អា​ជ្គ​ធរ​និង​សមត្ថកិច្ច​ត្រូវ​ដោះស្រាយ​បញ្ហា​នេះ​ជូន​បងប្អូន តែ​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​ចេះ​ចែករំលែក​ទឹក​ស្រោចស្រព​ឲ្យ​គ្នា​បាន​គ្រប់ៗ​គ្នា​ផង​។​

​ទន្ទឹមនេះ បងប្អូន​ដែល​បង្កបង្កើនផល​នៅ​ប្រឡាយ​សហគមន៍​ផ្នែក​ខាងលើ សូម​ធ្វើការ​យោគយល់​ដល់​ប្រជាពលរដ្ឋ​នៅ​ផ្នែក​ខាងក្រោម ដើម្បី​ឲ្យ​ទឹកធ្លាក់​មកដល់​ផ្នែក​ខាងក្រោម​បាន​ស្រោចស្រព​ផង​។ ដូចៗ​គ្នា ឈរលើ​ផលប្រយោជន៍​រួម​ទាំងអស់គ្នា​។​

​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ បានស្នើ​សុំ​ថា ការខ្វះខាត​ទឹក​នេះ កើតឡើង​ពេល​ស្រូវ​របស់​ពួកគាត់​តែងខ្លួន ដែល​ត្រូវការ​បំប៉ន ដាក់​ជី និង​បាញ់ថ្នាំ ដើម្បី​ទទួលបាន​ទិន្នផល​ល្អ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular