សូមជួយ​ស្រាវជ្រាវ​ស្វែងរក​ពលករ​ខ្មែរ​២​នាក់ ដែល​រត់​ចេញពី​មណ្ឌល​ឲ្យ​ត្រលប់មក​បន្តធ្វើ​ច​ត្តា​ឡី​ស័ក​វិញ

ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: ពលករ​ខ្មែរ​២​នាក់ ហើយ​លួច​រត់​ចេញពី​មណ្ឌល​ច​ត្តា​ឡី​ស័ក​ក​ម្រឹត​២ ចំនួន​២​កន្លែង នៅ​ខេត្តបន្ទាយមានជ័យ​។ មន្ត្រី​អាជ្ញា​ធរមាន​សមត្ថកិច្ច បានស្នើ​កិច្ចសហការ​ពី​គ្រប់​អ្នកពាក់ព័ន្ធ ដើម្បី​បាន​នាំ​ពួកគាត់​មក​ធ្វើ​ច​ត្តា​ឡី​ស័ក បង្ការ​មារ​ចម្លង​មេរោគ​កូ​វីដ​១៩​។​

​ទី​១.​ពលករ​ដែល​លួច​រត់​ចេញពី​មណ្ឌល​ច​ត្តា​ឡី​ស័ក​វិទ្យាល័យ​មង្គល​បូរី​មាន ឈ្មោះ ខា រិ​ន អាយុ ២៣​ឆ្នាំ លេខ​ទូរស័ព្ទ ០៦៧ ២៥០ ៩៦៤ រស់នៅ​ភូមិ​អូរ​សឿ ឃុំ​សឿ ស្រុក​មង្គល​បូរី បន្ទាយមានជ័យ​។​
​គាត់​រត់ចេញ​កាលពី ព្រលប់​ថ្ងៃ ២២ ខែមករា ឆ្នាំ​២០២១ ខណៈ​ទើប​វិល​មកពី​ប្រទេស​ថៃ​។ មាន​ប្រភព​មួយ​បាន​បង្ហើប​អោយដឹងថា ពលករ​រូប​នោះបាន​រត់គេច ពី​ការធ្វើ​ច​ត្តា​ឡី​ស័ក មាន​មូល​ហេតុថា ព្រោះ​ខ្លាច​ម្ចាស់បំណុល​ដឹងថា វិល​ពី​ថៃ​ហើយៗ​មក​ទារបំណុល​ដែល​ជំពាក់​វ័ណ្ឌក​។​

​ទី​២.​ឈ្មោះ ឡ​ម ឡា​យូ ភេទ​ប្រុស អាយុ ២៧ ឆ្នាំ លេខ​ទូរស័ព្ទ 0972851916 ប្រើ​គណនី​ហ្វេ​ស​ប៊ុ​ក​៖ បក្សី​តូច ឆ្លងដែន និង​ឈ្មោះ កូន​ខ្លា ឆ្លងដែន រស់នៅ​ភូមិ​ដូន​ច្រែង ឃុំ​ព្រះនេត្រព្រះ ស្រុក​ព្រះនេត្រព្រះ​ខេត្តបន្ទាយមានជ័យ​។ គាត់​បាន​លួច​រត់​ពី​មណ្ឌល​ច​ត្តា​ឡី​ស័ក​វិទ្យាល័យ​ជប់​វា​រី កាលពី​វេលា​ម៉ោង​៤​ល្ងាច ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០២១​។ គាត់​ទើប​វិល​ត្រលប់​ពី​ខេត្ត​ឈុន​បូរី​ប្រទេស​ថៃ ។​

​ហេតុនេះ សូមអ្នក​ពាក់​ព័​ន្ អ្នក​សហការ មេត្តាជួយ​ស្រាវជ្រាវ​ស្វែងរក​ឲ្យ​ត្រលប់​ពួ​គេ​មក​បន្តធ្វើ​ច​ត្តា​ឡី​ស័ក​វិញ​ផង ដើម្បី​បង្ការ​ការពារ​កុំអោយ​ឆ្លង​រាតត្បាត​ជម្ងឺ​កូ​វីដ​១៩ ទៅ​សហគមន៍​៕​

ឈ្មោះខា រិន ភេទប្រុស អាយុ២៣ឆ្នាំ

ឈ្មោះឡម ឡាយ ភេទប្រុសអាយុ២៧ឆ្នាំ ។

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular