Home ព័ត៌មានជាតិ សន្តិសុខ ឡាន​៣​គ្រឿង​ប...

ឡាន​៣​គ្រឿង​បុក​ជាប់​គ្នា​នៅ​ខាងលិច​ស្ពាន​មេគង្គ​ខេត្តស្ទឹងត្រែង​

ដោយ​: សុខុម / ស្ទឹងត្រែង​: គ្រោះថ្នាក់​ចរាចរណ៍​ដ៏​កម្រ​មួយ បានកើត​ឡើង​បុក​ជាប់​គ្នា​ខាងលិច​ស្ពាន​មេគង្គ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង វេលា​ម៉ោង ៥​ល្ងាច​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០២១​។​

​តាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅក្បែរ​កន្លែងកើតហេតុ បាន​ប្រាប់​ឲ្យ​ដឹងថា មាន​រថយន្ត​ប្រភេទ​យី​ឌុប ១​គ្រឿង ដឹក​ដំឡូង​មី បាន​ខូច​អែប​ម្ខាង​ផ្លូវ​ក្នុងទិសដៅ​ពី​លិចទៅ​កើត​នៅលើ​ផ្លូវជាតិ​លេខ​៩ ខាងលិច​ស្ពាន​មេគង្គ​។ រីឯ​រថយន្ត​យី​ឌុប​មួយគ្រឿង​ទៀត បាន​បើកបរ​ចុះ​ពីលើ​ស្ពាន​មេគង្គ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​។ លុះ​ពេល​រថយន្ត​ចុះ​ពី​ស្ពាន​មេគង្គ​មកដល់​កន្លែង​រថយន្ត​យី​ឌុប​ដឹក​ដំឡូង​មី​កំពុង​ខូច គាប់​ជួន​មាន​រថយន្ត​ដឹក​ត្រាក់ទ័រ​កាយ​ដី​ក្នុងទិសដៅ​ពី​លិច​មក​កើត ក៏បាន​បុក​ព្រម​គ្នា​គៀប​ជាប់​ទាំង ៣​គ្រឿង​តែម្ដង​។​

​ខណៈពេល​នេះ អ្នកធ្វើដំណើរ​តាម​រថយន្ត​តូចធំ​មិនអាច​ឆ្លងកាត់​ពី​ក្រុង​ស្ទឹងត្រែង ទៅកាន់​ខេត្តព្រះវិហារ និង​ពី​ខេត្តព្រះវិហារ​មកកាន់​ក្រុង​ស្ទឹងត្រែង​បានទេ​។ ពីព្រោះ​រថយន្ត​ទាំង ៣​គ្រឿង​នេះ បាន​គៀប​ជាប់​នៅលើ​ផ្លូវ​មិនទាន់​អូស​ចេញ​នៅឡើយ​។ ហេតុការណ៍​នេះ មិន​បង្កឱ្យមាន​គ្រោះថ្នាក់​អាយុជីវិត​នរណាម្នាក់​ទេ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular