Home ព័ត៌មានជាតិ បើក​ដំណើរការ​...

បើក​ដំណើរការ​ជា​ផ្លូវការ​ទីតាំង​ថ្មី ធនាគារ ជីប ម៉ុង សាខា ណូ​រ៉ូ ម៉​ល​

​ដោយៈ​សុផល​/ភ្នំពេញ​៖ធនាគារ ជីប ម៉ុង កាលពីថ្ងៃទី២៤ខែមករា បាន​ប្រារព្ធ​”​ពិធី​បើក​ដំណើរ ការ​ជា​ផ្លូវការ​ទីតាំង​ថ្មី ធនាគារ ជីប ម៉ុង សាខា​ណូ​រ៉ូ ម៉​ល​”ដែលមាន​ទីតាំង​ស្ថិតនៅ​ផ្សារ​ទំនើប ជីបម៉ុង ណូ​រ៉ូ ម៉​ល ជាន់​ផ្ទាល់​ដី​។​កម្មវិធី​នេះ​មានការ​អញ្ជើញ​ចូលរួម​ជា​អធិបតី​ពី​សំណាក់អ្នក​ឧក​ញ៉ា​ភាព ហៀក ស្ថាបនិក​ក្រុមហ៊ុន​ជីបម៉ុង អ្នកឧកញ៉ា​ លាង​ ឃុន​ សហ​ស្ថាបនិក​ និង​ ប្រធានក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ជីប ម៉ុង អ្នកឧកញ៉ា លាង ម៉េង សហ​ស្ថាបនិក និង​ប្រធាន​ក្រុម​អគ្គនាយក ជីប ម៉ុង ព្រមទាំង​សហការី និង​ភ្ញៀវកិត្តិយស​ផងដែរ​។

​ថ្លែង​ក្នុងឱកាស​នោះ ​អ្នកឧកញ៉ា លាង ម៉េង សហ​ស្ថាបនិក និង​ប្រធាន​ក្រុម​អគ្គនាយក ជីប ម៉ុង បាន​មាន​ប្រសា​ស​ន៏​ថា​៖“​ការផ្លាស់ប្តូរ​ទីតាំង​នេះ គឺ​ដើម្បី​ឆ្លើយតប​ទៅនឹង​កំណើន​អតិថិជនដែល​​អញ្ជើញ​មក​ទទួល​សេវា​កម្ម​ផ្ទាល់​នៅ​ធនាគារ ជីប ម៉ុង សាខា​ណូ​រ៉ូ ម៉​ល ដូចនេះហើយ​ទើប យើង​សម្រេច​ផ្លាស់ប្តូរ​ទីតាំង​ធនាគារជីប ម៉ុង សាខា​ណូ​រ៉ូ ម៉​ល ទៅ​ទីតាំង​ដែល​​ធំ​ទូលាយ ស្រស់ស្អាត ប្រណិត​ជាង​មុន ដែល​ស្ថិតក្នុង​ផ្សារ​ទំនើប ណូ​រ៉ូ ម៉​លនេះ​ដដែល​។ធនាគារជីប ម៉ុង សាខា ណូ​រ៉ូ ម៉​លនេះ មាន​លក្ខណៈ​ពិសេស​ខុសប្លែក​ពី​គេព្រោះ​អតិថិជន​ដែល​អញ្ជើញ​មក​សាខា​នេះមិន​ត្រឹម​តែ​អាចធ្វើ​ប្រតិបត្តិការ​សេវាកម្ម​ធនាគារ​មួយ​មុខ​ប៉ុណ្ណោះ​ទេ អតិថិជន​ក៏​អាច​ឆ្លៀត​ដើរ​កម្សាន្ត​ក្នុង​ផ្សារ​ទំនើបជីប ម៉ុង ណូ​រ៉ូ ម៉​លនេះ​បាន​ផង​ដែរ​។​”

​ឆ្លៀត​ក្នុងឱកាស​នោះ​អ្នកឧកញ៉ា លាង ម៉េង ក៏បាន​ប្រកាស​អំពី​ពានរង្វាន់​ដែល​ធនាគារ ជីប ម៉ុង ទទួលបាន​ពី​ស្ថាប័ន​ពិភពលោក The Global Economics ចំនួន​២​ធំៗ​គឺ​៖ពានរង្វាន់​ទី​១​គឺ ធនាគារ​ឌីជីថល​ដែល​ថ្មី​និង​ល្អ​បំផុត​ប្រចាំឆ្នាំ​២០២០ និង​ពានរង្វាន់​ទី​២​គឺ ពានរង្វាន់​កម្មវិធី​ទូរ​សព្ទ​ដៃ​ធនាគារ​ដែលមាន​ភាព​ច្នៃប្រឌិត​បំផុត​ប្រចាំឆ្នាំ​២០២០​ ។ ភាពជោគជ័យ​នេះ​គឺជា​សមិទ្ធិផល​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​គណៈ​គ្រប់គ្រង និង​សហ​ការី​ទាំង​អស់ហើយ​ជាពិសេសការគាំទ្រ​ពី​សំណាក់​អតិថិជន​របស់​ធនាគា​រ ជីប ម៉ុង​ផ្ទាល់​តែម្តង​។​

​ដើម្បី​អបអរ​សារ​ទរ “​ពិធី​បើក​ដំណើរការ​ជា​ផ្លូវការ​ទីតាំង​ថ្មី ធនាគារ ជីប ម៉ុង សាខា ណូ​រ៉ូ ម៉​ល​” ធនាគារ ជីប ម៉ុង នឹង​រៀបចំ​កម្មវិធី​រយៈពេល​៣​ថ្ងៃ ពីថ្ងៃ​ទី​២៤​ដល់​២៦ ខែមករាឆ្នាំ​២០២១ នៅ​ផ្សារ​ទំនើប ជីប ម៉ុង ណូ​រ៉ូ ម៉​ល ដែលមាន​ការផ្តល់ជូន​ពិសេសៗ​លើ​សេវាកម្ម ក៏ដូចជា​ពាណិជ្ជកម្ម​ផ្សេង​ៗ​របស់​ក្រុមហ៊ុន ជីប ម៉ុង​។លោកអ្នក​ក៏​អាច​ទស្សនាការ​គូរគំនូរ​ដោយ​ផ្ទាល់​​​ពី​វិចិត្រករ​ដ៏​មាន​ប្រជាប្រិយភាព លោក កឹង រិទ្ធី និង​ជួប​សំ​ណោះ​សំ​ណា​ល​ដោយផ្ទាល់​ជាមួយ ​SmallWorld SmallBand ក្រុម​តូច ដើម្បី​មាន​ឱកាស​ទទួលបាន​អាវយឺត​ដ៏​ស្រស់ស្អាត​ដែលមាន​ហត្ថលេខា​ពី​ក្រុម​តូច​ផងដែរ​។ កុំ​ភ្លេច​ចូលរួម​ទាំងអស់គ្នាសា​ធា​រណជន​ទាំងអស់​អាច​ចូលរួម​បាន​ដោយ​សេរី​៕Ph


ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular