Home ព័ត៌មានអន្តរជាតិ ម្សិលមិញ ថៃ​ម...

ម្សិលមិញ ថៃ​មាន​អ្នក​ស្លាប់​ដោយកូវី​ដ​១៩​ម្នាក់ទៀត និង​ឆ្លង​១៩៨​នាក់​បន្ថែម​

ប្រែ​សម្រួលៈ​វាសនា​/​បាងកក​៖​ថៃ​កាលពី​ថ្ងៃអាទិត្យ​បាន​រក​ឃើញ​អ្នក​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី​ចំនួន​១៩៨​នាក់ ក្នុងនេះ​១១៨​នាក់​ឆ្លង​នៅក្នុង​ស្រុក ជាហេតុ​នាំ​អោយ​ចំនួន​ឆ្លង​សរុប​កើន​ដល់​១៣.៥០០​នាក់​។​អ្នកជំងឺ​​កូវី​ដ​១៩​ម្នាក់​ក៏​បាន​ស្លាប់​ផងដែរ ដែល​ធ្វើអោយ​អ្នក​បាត់បង់​ជីវិត​ដោយសារ​ជំងឺឆ្លង​នេះ​កើន​ដល់​៧៣​នាក់​។​

​អ្នកនាំពាក្យ​រង​នៃ​មជ្ឈមណ្ឌល​គ្រប់គ្រង​ស្ថានភាព​កូវី​ដ​១៩​លោក អា​ពីសា​ម៉ា​យ ស្រី​សាង​សន បាន​និយាយថា​អ្នកស្លាប់​ថ្មី​ជា​ស្ត្រី​វ័យ​៧៣​ឆ្នាំ​ដែល​បាន​ទាក់ទង​ជិតដិត​ជាមួយ​អ្នកជំងឺ​កូវី​ដ​១៩​ម្នាក់​នៅក្នុង​​គ្រួសារ​គាត់​នៅ​ខេត្ត​សាមុត សា​ខន​។​

​មជ្ឈមណ្ឌល​គ្រប់គ្រង​ស្ថានភាព​កូវី​ដ​១៩ បានបញ្ជាក់​ថា ខេត្ត​សាមុត សា​ខន មាន​អ្នក​ឆ្លង​ថ្មី​ច្រើនជាងគេ គឺ​៧៦​នាក់ បន្ទាប់​មក​ក្រុង​បាងកក​២១​នាក់ និង​ខេត្ត​សាមុត ប្រា​កាន ១២​នាក់​៕

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular