Home ព័ត៌មានអន្តរជាតិ ប៉ូលិស​ហូ​ឡង់...

ប៉ូលិស​ហូ​ឡង់​ប៉ះទង្គិច​ជាមួយ​កុបករ​តវ៉ា​រឿង​បិទ​ប្រទេស​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ ក្រុម​កុបករ​រាប់រយ​នាក់​បាន​ដុត​ភ្លើង​នៅ​ទីក្រុង​អ៊ី​ន​ឌូ​វិន​នៃ​ប្រទេស​ហូឡង់​និង​គប់​ដុំ​ថ្ម​ដាក់​ប៉ូលិស​ក្នុង​បាតុកម្ម​ប្រឆាំង​នឹង​វិធានការ​បិទ​ប្រទេ​សើម្បី​ទប់ស្កាត់​កូ​វីដ​១៩ ខណៈ​ក្រុម​មន្ត្រី​ឆ្លើយតប​វិញ​ដោយ​ប្រើ​ឧស្ម័ន​បង្ហូរទឹកភ្នែក​និង​កាណុង​បាញ់​ទឹក ដោយ​ចាប់ខ្លួន​មនុស្ស​យ៉ាង​ហោច ៣០ នាក់​។​

​ប៉ូលិស​នៅ​រដ្ឋធានី​អាំ​ស្ទើ​ដាម​ក៏បាន​ប្រើ​កាណុង​បាញ់​ទឹក​បំបែក​បាតុកម្ម​ខុសច្បាប់​ដែល​ប្រឆាំង​នឹង​ការបិទ​ប្រទេស​នៅ​ទីលាន​ធំ​មួយ ដែល​ព័ទ្ធ​ជុំវិញ​ដោយ​សារមន្ទីរ​ផងដែរ​។ វីដេអូ​បានបង្ហាញ​ប៉ូលិស​បាញ់​ទឹក​ទៅ​លើ​ហ្វូង​មនុស្ស​ខ្ទប់​នឹង​ជញ្ជាំង​សារមន្ទីរ​វ៉ាន់​ហ្កុ​ក​។​

​វា​ជា​អំពើហិង្សា​ដ៏​អាក្រក់​បំផុត​ដែល​បាន​វាយប្រហារ​មកលើ​ប្រទេស​ហូ​ឡង់​ចាប់តាំងពី​ជំងឺ​រាតត្បាត​បានចាប់ផ្តើម​ផ្ទុះឡើង​។​

​ប្រទេស​ហូ​ឡង់​បាន​បិទ​ចាប់តាំងពី​ពាក់កណ្តាល​ខែ​ធ្នូ ដែល​នឹង​បន្លាយពេល​រហូតដល់​ថ្ងៃទី ៩ ខែ​កុម្ភៈ​។​

​អំពើហិង្សា​នេះ​កើតឡើង​មួយថ្ងៃ បន្ទាប់​ពី​កុបករ​ប្រឆាំង​បម្រាម​គោចរ​ដុត​មណ្ឌល​ធ្វើតេស្តរ​កកូ​វីដ​១៩​នៅក្នុង​ភូមិ​អ៊ុក ដែល​ជា​ភូមិ​នេសាទ​ស្ថិតនៅ​ចម្ងាយ ៨០ គីឡូម៉ែត្រ​ពី​ភាគ​ឦសាន​ទីក្រុង​អាំ​ស្ទើ​ដា​ម​៕

​បាតុករ ៣០ នាក់​ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃអាទិត្យ​នៅ​ទីក្រុង​អ៊ី​នដូ​វិន

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular