បិសាច​ក្រហម Man U បន្ថែម​វិបត្តិ​មួយ​ទៀត​លើ​ហង្ស​ក្រហម Liverpool ជាមួយ​ជ័យជម្នះ​ក្នុង FA Cup

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ ការស្រែក​ឮ​ខ្លាំង​ពី​កីឡាករ​អ៊ែន​ឌី រ៉ូបឺត​សុន គ្រាន់តែ​ជា​ការប៉ុនប៉ង​រំខាន​អារម្មណ៍​របស់​ម៉ា​សុន គ្រីន​វូដ ដែល​បាន​ចាប់ផ្តើម​ស៊ុត​គ្រាប់​បាល់​តាម​ស្មើ​ឱ្យ​បិសាច​ក្រហម Man U ប៉ុណ្ណោះ​។

​ពីរ​គ្រាប់​របស់​កីឡាករ​ម៉ូ​ហា​ម៉ាត់ សាឡា​ស មិន​គ្រប់គ្រាន់​ដើម្បី​ជួយ Liverpool ឆ្លង​ទៅ​ជុំ​ទី​៥​នៃ FA Cup បានឡើយ ខណៈ​ម៉ាកូ​ស រ៉ា​ស្វត និង ព្រូ​ណូ ហ្វើ​ណង់​ដេ​ស ស៊ុត​ថែម​ម្នាក់​មួយ​គ្រាប់​ទៀត​ជួយ​ឱ្យ​បិសាច​ក្រហម​ឈ្នះ​ហង្ស​ក្រហម ៣-២​។​

​គិត​ត្រឹម ៦ ប្រកួត​ចុងក្រោយ​នេះ ហង្ស​ក្រហម​មិន​ទាន់​ស្គាល់​រសជាតិ​ឈ្នះ​នៅ​ឡើយ​ទេ ដោយ​ស្មើ ៤ និង​ចាញ់​២​។

​អ្នក​ចាត់ការ​ទូទៅ​របស់ហ​ង្ស​ក្រហម លោក ជួ​ហ្គិន ក្លប់ និយាយថា “​យើង​ត្រូវតែ​រក​វិធី​ដោះស្រាយ​ជាមួយគ្នា ហើយ​នោះ​ជា​អ្វី​ដែល​យើង​នឹង​ត្រូវ​ធ្វើ​”​។

​ក្រោយ​បំបាក់ Liverpool ឥឡូវ​ក្រុម​បិសាច​ក្រហម Man U ចូលរួម​ជាមួយ Chelsea, Everton, Leicester និង Burnley កាលពី​ថ្ងៃ​អាទិត្យ​ដើម្បី​ឡើង​ទៅ​វគ្គ ១៦ ក្រុម​ចុងក្រោយ​។ Man U នឹង​ត្រូវ​ប៉ះ West Ham នៅ​ខែ​ក្រោយ​៕

Man U ឆ្លង​ទៅ​ជុំ​ទី​៥ ឬ​វគ្គ ១៦ ក្រុម​ចុងក្រោយ​ដោយ​ត្រូវ​ប៉ះ West Ham ក្រោយ​ឈ្នះ Liverpool ៣-២ 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular