ដោយៈវណ្ណះ/ព្រះសីហនុៈ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌនៃស្នងការនគរបាលខេត្តព្រះសីហនុ កំពុង បន្តនិតិវិធីសាកសួរ លើជនជាតិចិនចំនួនពីរនាក់ ដែលពាក់ពន្ធ័ការប្រើប្រាស់ដំបងឆក់ មានជាតិផ្ទុះ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ នេះ បន្ទាប់ពីកម្លាំងសន្តិសុខសណ្ឋាគារឆ្នេរសមុទ្រខៀវ ក្នុងក្រុងព្រះសីហនុ បានឃាត់ខ្លួនកាលពីថ្ងៃទី២៤ មករា។
របាយការណ៍របស់សន្តិសុខសណ្ឋាគារ បានឲ្យដឹងថា បុរសជនជាតិចិនទាំង២នាក់ ស្នាក់នៅសណ្ឋាគារឆ្នេរសមុទ្រខៀវ បន្ទប់លេខ២៩១២ និង២៩១៣ បានយកដំបងឆក់មានជាតិផ្ទុះចូលក្នុងសណ្ឋាគារ នៅវេលាម៉ោង១០ព្រឹកថ្ងៃទី ២៤ ខែមករា៕