ដោយ:សុខុម-សរិទ្ធ/ស្ទឹងត្រែង:បុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុដោយសាររថយន្តបុក នៅចំណុចវាលរំពេរ៍ ភូមិកាតូត ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង វេលាម៉ោងជិត១២យប់ថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២១។
តាមរបាយការណ៍សមត្ថកិច្ចឱ្យដឹងថា រថយន្តបើកបរក្នុងល្បឿនលឿន មិនប្រយ័ត្នបានទៅបុកម៉ូតូពេញទំហឹង ហើយបើករត់គេចខ្លួនបាត់ បណ្តាលឲ្យម៉ូតូម៉ាកហុងដាឌ្រីមសង់សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្ទឹងត្រែង 1A.9637 ខូចខាតទាំងស្រុង។ អ្នកបើកបរម៉ូតូឈ្មោះ កែវ រ៉ា អាយុ២៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ស្លាប់ភ្លាមៗនៅនឹងកន្លែង៕