ដោយ:សុខសុភ័ណ្ឌ/កំពង់ស្ពឺ: យុវជនម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនដោយសារទាស់ពាក្យសម្តីជាមួយជនរងគ្រោះដែលចូលទៅវាយដល់ក្នុងផ្ទះ នៅចំណុចភូមិក្រាំងត្បែង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ ២០២១។
តាមសម្តីសាក្សីឃើញហេតុការណ៍បានឲ្យដឹងថា មុនកើតហេតុពួកគាត់ឃើញយុវជនឈ្មោះ ជឿន ណាង អាយុ២៧ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ បានទាស់ពាក្យសម្តីជាមួយឈ្មោះ តាំង លីហេង ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិជាមួយគ្នា។
ប្រភពបន្តថាក្រោយពីឈ្លោះប្រកែកគ្នាបានមួយសន្ទុះស្រាប់តែឈ្មោះតាំង លីហេង បានដើរចូលទៅវាយឈ្មោះជឿន ណាង ដល់ក្នុងផ្ទះ រួចហើយឈ្មោះជឿន ណាងបានតដៃ ដើម្បីការពារខ្លួនក៍វាយឈ្មោះតាំង លីហេងហេតុបណ្តាលឲ្យសន្លប់ ហើយត្រូវបានសាច់ញាតិបញ្ចូនទៅព្យាបាលនៅមន្ទីពេទ្យស្រុកឧដុង្គនិងរាយការណ៍ទៅសមត្ថកិច្ច។
ក្រោយមកកម្លាំងសមត្ថកិច្ចទៅដល់កន្លែងកើតហេតុបានឃាត់ខ្លួនជនសង្ស័យយកមកអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ ដើម្បីសាកសួរ ហើយជនសង្ស័យបានសារភាពថាខ្លួនពិតជាបានវាយជនរងគ្រោះពិតមែន ដោយសារតែងជនរងគ្រោះចូលទៅវាយខ្លួនដល់ក្នុងផ្ទះទើបខ្លួនតដៃដើម្បីការពារខ្លួន។
បច្ចុប្បន្នជនសង្ស័យត្រូវកម្លាំងជំនាញកសាងសំណុំរឿងចាត់ការតាមនិតិវិធី៕