ប្រែសម្រួល : កញ្ញាដាលីស ៖ ប្រជុំកោះជម្លោះ សិនកាគុ ដែលចិនហៅថាប្រជុំកោះទាវយូ ត្រូវបានរដ្ឋាភិបាលក្រុងប៉េកាំងចាត់ទុកជាទឹកដីរបស់ចិន។ ក្រោយសង្គ្រាមលោកលើកទី ២កោះទាំងនោះត្រូវបានគ្រប់គ្រងដោយសហរដ្ឋអាម៉េរិកហើយក្រោយមកបានប្រគល់ឱ្យទៅជប៉ុនក្នុងឆ្នាំ ១៩៧២ ។ ចិនជឿថា ជប៉ុនបានដណ្តើមយកកោះនេះដោយខុសច្បាប់។
សេចក្តីប្រកាសរបស់មន្ទីរបញ្ចកោណបានឱ្យដឹងកាលពីថ្ងៃសៅរ៍ទី២៣មករាថារដ្ឋមន្ត្រីក្រសួងការពារជាតិអាម៉េរិកដែលទើបតែងតាំងថ្មីលោកឡយ អូស្ទីនបាននិយាយជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុនលោក ណូប៊ូ គីស៊ី និងបានបញ្ជាក់នៅក្នុងការសន្ទនាថា សហរដ្ឋអាម៉េរិកត្រៀមខ្លួនរួចជាស្រេចដើម្បីការពារប្រជុំកោះសិនកាគុ ដែលចិនក៏អះអាងជារបស់ខ្លួនដែរ។
សេចក្តីថ្លែងការណ៍នោះបានសរសេរថា “រដ្ឋមន្ត្រីអូស្ទីនបានបញ្ជាក់បន្ថែមទៀតថា ប្រជុំកោះសិនកាគុត្រូវបានចែងក្នុងមាត្រាទី៥នៃសន្ធិសញ្ញាសន្តិសុខអាម៉េរិក-ជប៉ុនហើយសហរដ្ឋអាម៉េរិកនៅតែប្រឆាំងរាល់ការប៉ុនប៉ងជាឯកតោភាគីដើម្បីផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ននៅសមុទ្រចិនខាងកើត”។
លោកអូស្ទីននិងលោកគីស៊ីក៏បានពិភាក្សាអំពីការដាក់ពង្រាយឡើងវិញនូវកងទ័ពអាម៉េរិក ដែលឈរជើងនៅជប៉ុនផងដែរ។
បញ្ហាកូរ៉េខាងជើងក៏ត្រូវបានពិភាក្សាផងដែរក្នុងការនិយាយតាមទូរស័ព្ទដែលពួកគេបានសម្រេចចិត្តសហការគ្នាដើម្បីឆ្ពោះទៅរកការលុបបំបាត់ចោលទាំងស្រុងនូវអាវុធមហាប្រល័យរបស់កូរ៉េខាងជើងក៏ដូចជាគ្រប់ប្រភេទមីស៊ីលឆ្លងទ្វីប៕
រដ្ឋមន្ត្រីក្រសួងការពារជាតិអាម៉េរិកដែលទើបតែងតាំងថ្មីលោកឡយ អូស្ទីន