​អាជ្ញាធរ​ចុះទៅ​មិន​ដល់​ឯ​ប្រជាពលរដ្ឋ​ឡើងមក​ក៏​មិន​ដល់​ផល​លំបាក​គឺ​ប្រជាពលរដ្ឋ​ ​ ​

1056
ចែករម្លែក

​ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​ស្ថានភាព​ភូមិសាស្ត្រ​មិន​អំណោយផល ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​ផ្លូវថ្នល់​មិនទាន់មាន​ការអភិវឌ្ឍ​ធ្វើ​ឲ្យ​អាជ្ញាធរ​ឃុំ​បាធាយ និង ប្រជាពលរដ្ឋ​ភូមិ​អូ​ម៉ា​ល់​ដែលមាន​ចំនួន​រហូតដល់​ជាង​៥០០​គ្រួសារ​និង​ប្រជាជន​ជាង​២.០០០​នាក់​រស់នៅ​ទៅមក​មិន​ដល់​គ្នា គឺ​រស់នៅ​ដោយ​មិនទាន់មាន​ឯកសារ​ផ្លូវច្បាប់​គ្រប់គ្រាន់​។​

​លោក​គួច​ចំរើន​អភិបាលខេត្ត​កំពង់ចាម​ទើប​បានដឹង​រឿងនេះ​តាមរយៈ​ការដាក់ចេញ​កម្មវិធី​ប្រឡងប្រណាំង​ផ្តល់​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ​ដល់​មូលដ្ឋាន​ហើយ​មាន​ប្រជាពលរដ្ឋ​សំណូមពរ​ឲ្យ​អាជ្ញាធរ​ជួយ​ចុះ​ផ្តល់​សេវាសាធារណៈ​ជូន​ដល់​ពួកគាត់ ដូចជា​ប​ណ្ណ័​គ្រួសារ ប័ណ្ណ​ស្នាក់នៅ អត្តសញ្ញាណ​ប​ណ្ឌ័ និង​សំបុត្រកំណើត​។​

​ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​អូ​ម៉ា​ល់​ឃុំ​បាធាយ​ស្រុក​បាធាយ​ខេត្តកំពង់ចាម​ដែលមាន​ចម្ងាយ​ប្រមាណ​ជា​៩​គីឡូម៉ែត្រ នៅ​ខាងជើង​គល់ស្ពាន​ព្រែក​ក្តាម​ស្របតាម​ដង​ទន្លេសាប​នេះ​ត្រូវបាន​លោក​កួច​ចំរើន​និយាយ​ឲ្យ​ដឹងថា​ក្នុង​រដូវវស្សា​ត្រូវ​ទឹក​លិច​បាត់អស់​ផ្លូវការ​ធ្វើដំណើរ​ទៅមក​តាម​ទូក ។ នៅ​រដូវប្រាំង​ធ្វើដំណើរ​តាមផ្លូវ​គោក​ដ៏​លំបាក ដោយសារ​មិនទាន់មាន​ការអភិវឌ្ឍ​។​
​ ​
​ហេតុផល​ដូចខាងលើ​នេះហើយ​ដែល​លោក​អភិបាលខេត្ត​និយាយថា​ធ្វើ​ឲ្យ​កន្លងទៅ​អាជ្ញាធរ​ឃុំ​ចុះទៅ​មិនបាន​ដល់​ភូមិ ឯ​ប្រជាជន​រស់នៅ​ភូមិ​ក៏​ឡើងមក​មិន​ដល់​ឃុំ​នាំ​ឲ្យ​ប្រជាពលរដ្ឋ​មួយចំនួន​នៅ​មិនទាន់​ទទួលបាន​សេវាសាធារណៈ ដូចជា​ឃុំ​ដទៃ តែ​ចាប់ពីពេលនេះ​ទៅ​ការអភិវឌ្ឍ​ផ្លូវថ្នល់​អាច​នឹង​ចាប់ផ្តើម​មាន​ហើយ ព្រោះ​នៅក្នុង​ពេលនេះ​ក៏មាន​មន្ត្រី​នៃ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត ចុះមក​ប្រមូល​ពត៍​មាន​ធ្វើការ​សិក្សា​ផ្លូវ​មួយចំនួន​ដែរ​។​

​លោក​គួច ចំរើន បាន​និយាយ​ឲ្យ​ដឹង​ទៀតថា ភូមិ​អូ​ម៉ា​ល់​នេះ​មាន​ប្រជាជន​ជាង​៥០០​គ្រួសារ​សរុប​ប្រជាពលរដ្ឋ​ទាំងចាស់ និង ក្មេង​រស់នៅ​ជាង​២.០០០​នាក់​ដែល​ក្នុងនេះ​ប្រហែល​៤០០​នាក់ ជាពិសេស​ក្មេងៗ មិនទាន់​ទទួលបាន​សេវាសាធារណៈ​(​សំបុត្រកំណើត​)​និង គ្រួសារ​ខ្លះ​នៅ​មិនទាន់​ទទួលបាន​លិខិត​មរណភាព​ប​ណ្ណ័​ស្នាក់នៅ ប​ណ្ណ័​គ្រួសារ​និង​អត្តសញ្ញាណ​ប​ណ្ណ័ ពោលគឺ​ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​អូ​ម៉ាស់​ប្រហែល​ជិត​៤០​ភាគរយ រស់នៅ​ដោយ​មិនទាន់មាន​ឯកសារ​ផ្លូវច្បាប់​គ្រប់គ្រាន់​។​
​ ​
ទោះជា​យ៉ាងណា​ក៏​នៅ​ក្នុងភូមិ​អូ​ម៉ា​ល់​នេះ លោក​គួច ចំរើន​បញ្ជាក់ថា មាន​ប្រជាជន​ប្រមាណ​ជា​១.៣០០​នាក់​បាន​ចុះឈ្មោះ​បោះឆ្នោត​រួច​នៅ​កា​រិ​យា​ល​យ័​ចំនួន​បី​ដែលមាន​នៅក្នុង​ភូមិ​នេះ​។ ពេលនេះ​យើង​បាន​ប្រមូលផ្តុំ​ស្មាន​មកពី​ឃុំ​ទាំង​១០​នៅក្នុង​ស្រុក​បាធាយ​រួមជាមួយ​នឹង​កា​រិ​យា​ល​យ័​អត្តសញ្ញាណ​កម្ម ដោយមាន​ទាំង​សម្ភារៈ​ដូចជា​កុំ​ព្យុះ​ទ​រ័ ម៉ាស៊ីន​ថត​និង​ទម្រង់​ឯកសារ​ផ្សេងៗ​ទៀត ដើម្បី​បើក​ប្រតិបត្តិ​ការផ្តល់សេវា​ស​ធា​រណៈ​ជូន​ប្រជាពលរដ្ឋ​នៅ​វត្ត​ខ្លា​គ្រហឹម​ក្នុងភូមិ​អូ​ម៉ា​ល់​នេះ​តែម្តង​៕S/

លោក​គួច ចំរើន អភិបាលខេត្ត​កំពង់ចាម​ដឹកនាំ​ផ្ទាល់​ក្នុង​ការផ្តល់​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ​ភូមិ​អូ​ម៉ា​ល់​
​ ​

ទីតាំងផ្សាយពាណិជ្ជកម្ម