Home ព័ត៌មានជាតិ សន្តិសុខ អភិបាលខណ្ឌ​ប្...

អភិបាលខណ្ឌ​ប្ញ​ស្សី​កែវ ជួយ​យក​សន្តិសុខ​ខណ្ឌ​ម្នាក់ ទៅ​ព្យាបាលនៅ​មន្ទីរពេទ្យ

ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ លោក ជា ពិសី អភិបាលខណ្ឌ និង​លោកស្រី បាន​ជួយ​អន្តរាគមន៍ និង​ឧបត្ថម្ភ​ដល់​កងកម្លាំង សណ្តាប់ធ្នាប់ សាលាខណ្ឌ​ឫស្សីកែវ​ម្នាក់ ដែល​រងរបួស ក្នុង​គ្រោះ​អគ្គិភ័យ ដោយបាន​បញ្ជូន​ជនរងគ្រោះ តាម​រថយន្ត​សង្គ្រោះបន្ទាន់ ទៅ​សង្គ្រោះ និង​ព្យាបាល នៅ​មន្ទីរពេទ្យ​សម្ភព​ក្រុង​។​

​កងកម្លាំង​សណ្តាប់ធ្នាប់ សាលាខណ្ឌ​ឫស្សីកែវ​ម្នាក់​នោះ បាន​ចូលរួម ក្នុង​ប្រតិបត្តិការ ពន្លត់​អគ្គិភ័យ អតីត​ឃ្លាំង​ប្រេងឥន្ធនៈ​សូ​គី​មិច ហើយ​បាន​ជួប​គ្រោះថ្នាក់ បណ្ដាលឱ្យ​បាក់ ក ជើង​ខាងស្តាំ ដោយសារតែ​លោត​ចុះ​ពីលើ​របង​។​

​គួររំលឹកថា កាលពី​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០២១ វេលា​ម៉ោង ១២ និង ៣០ នាទី ថ្ងៃត្រង់ នៅក្នុង​ដី​ទំនេរ​មួយកន្លែង នៃ​អតីត​ឃ្លាំង​ប្រេងឥន្ធនៈ​សូ​គី​មិច ផ្លូវ​បេតុង ក្រុមទី​១ ភូមិ​ឃ្លាំង សាំង សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ មាន​អគ្គិភ័យ​មួយ ឆាបឆេះ​ព្រៃ ដោយ​មូលហេតុ មាន​ក្មេង ដុត​យក​ស្ពាន់ នៅ​ទីនោះ​។ នៅក្នុង​ហេតុការណ៍​នេះ កម្លាំង​គណៈបញ្ជាការ​ឯកភាព រដ្ឋបាល​ខណ្ឌ​ប្ញ​ស្សី​កែវ បាន​សហការ​ជាមួយ កម្លាំង​ជំនាញ នៃ​ការិយាល័យ​បង្ការ​ពន្លត់ អគ្គិភ័យ និង​សង្គ្រោះ នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ ចុះ​ពន្លត់​ភ្លាមៗ​តែម្ដង ដោយបាន​ប្រើប្រាស់ រថយន្ត​ពន្លត់​អគ្គិភ័យ ចំនួន​៦​គ្រឿង ក្នុងនោះ​មាន​រថយន្ត​របស់ ការិយាល័យ​ជំនាញ ៥​គ្រឿង និង​រថយន្ត​របស់​សាលាខណ្ឌ​ប្ញ​ស្សី​កែវ ៣​គ្រឿង និង​បាន​ប្រើ ប្រាស់​ទឹក អស់​៣​គ្រឿង ។ អគ្គិភ័យ​ខាងលើ បាន​រលត់ទៅវិញ ប៉ុន្តែ​មិនបាន​បណ្តាលឱ្យ ខូចខាត ទ្រព្យសម្បត្តិ ឬ​រងគ្រោះ​ដល់​ប្រជាពលរដ្ឋ ដែល​រស់នៅ​ជិត​កន្លែងកើតហេតុឡើយ​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular