Home ព័ត៌មានសំខាន់ៗ មន្ត្រី​ពន្ធន...

មន្ត្រី​ពន្ធនាគារ​ចូលនិវត្តន៍​ម្នាក់​ស្លាប់​ជាង​បី​ខែ​ហើយ គ្រួសារនៅពុំទាន់បានទទួលប្រាក់គោលនយោបាយពីសមាគម

ដោយ:​ទេ​ពក​ង្រី​/កំពង់ឆ្នាំង​:​ស្ត្រី​ម្នាក់ដែល​ប្ដី​របស់គាត់​ជាម​ន្ត្រី​ពន្ធនាគារ​ខេត្ត​កំពង់ឆ្នាំង​ក្រោយពី​ប្តី​ស្លាប់​ជាង​បីខែ​ហើយ នៅពេល​ស្ត្រី​រូបនោះ​សួរទៅ​អ្នកបើក​លុយៗឆ្លើយថា​ អត់​មាន​លុយ​ទេ ទាល់​តែមាន​អ្នកស្លាប់​បួនដប់​នាក់ ទើបបាន​គេ​បើក​លុយ​ឲ្យម្ដង។ស្រ្តីរូបនេះលើកជាសំណួរថា តើ​ប្រាក់​គោលនយោបាយ​សមាគម​ខាង​លើ​នេះពិតជា​ត្រូវ​ធ្វើបែបនេះ​មែនឬ ?។​

រូបថតៈលោកស្រី វង្ស​វណ្ណា​រី អាយុ ៦០ ឆ្នាំរស់នៅ​ក្នុងភូមិ​ដំណាក់​ពពូល សង្កាត់​កំពង់​ឆ្នាំង​

​លោកស្រី វង្ស​វណ្ណា​រី អាយុ ៦០ ឆ្នាំរស់នៅ​ក្នុងភូមិ​ដំណាក់​ពពូល សង្កាត់​កំពង់​ឆ្នាំង​ក្រុង កំពង់ឆ្នាំង​ខេត្តកំពង់ឆ្នាំង​បាន​រៀបរាប់​ឲ្យដឹង​កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែមករា​ថា លោកស្រី​ជា​ភរិយា​របស់លោក​វីរ​សេនី យ៍​ទោ ពេជ្រ សុខ អាយុ​៦២ ឆ្នាំ​ជាម​ន្ត្រី​ពន្ធនាគារ​ខេត្តកំពង់ឆ្នាំង​។​​ប្ដី​លោកស្រី​បាន​ចូលនិវត្តន៍​ពីរ​បី​ឆ្នាំ​ហើយ​។​កាលពី​ថ្ងៃទី​៦ ខែតុលាឆ្នាំ២០២០ ប្ដី​លោកស្រី​បាន​ទទួលមរណដោយសារ​ជំងឺ​ឡើង​ឈាម។​ក្នុងពេល​ប្ដី​ស្លាប់​លោកស្រី​បាន​ចំណាយ​ប្រាក់​ធ្វើបុណ្យ​ឱ្យ​ប្ដី​សរុប​អស់​ប្រាំបីលាន​រៀល។ ក្នុងនោះបី​លាន​រៀល​ជា​ប្រាក់​ខ្ចី​គេ ។

​លោកស្រី​បាន​បន្តថា កាលពី​ជាង ១០​ថ្ងៃមុន លោកស្រី​បាន​ទូរស័ព្ទ​ទៅ​សួរ​ស្ត្រី​ម្នាក់​ជា​ធ្វើកា​នៅសាលាខេត្តជាអ្នកបើកប្រាក់ដោយ ប្រើប្រាស់ ​លេខ​ទូរ​ស័ព្ទ​០១២ ៥៧០ ៣៥៤ ពេលនោះ​ស្ត្រី​នោះ​បាន​ឆ្លើយតប​មកវិញ​ថា​ពុំមាន​លុយ​ទេ​ទាល់​តែមាន​អ្នកមរណភាពបួនដប់​នាក់​ទើប​គេ​បើក​លុយ​សមាគម​នេះ​ឲ្យ​ម្ដង ។

​លោកស្រី វង្ស វណ្ណា​រី បាន​បន្តថា លោកស្រី​មានកូនប្រាំមួយនាក់ ។​កូន​បីនាក់​បាន​មានគ្រួសារ​បែកចេញ​ទៅ​ហើយ នៅសល់​កូនបីនាក់​ទៀត​ក្នុងបន្ទុក ។​ក្នុងនេះមានកូនប្រុស​ម្នាក់​អាយុ ៣២ ឆ្នាំ​គឺជា​មនុស្ស​ដែលមាន​សតិ​មិន​ប្រក្រតី និង​បាន​បង្ក​ការលំបាក​យ៉ាងច្រើន​ដល់​ក្នុង​ការរស់នៅ​សព្វថ្ងៃ ។ ដោយឡែក​មុនពេល​ប្ដី​ស្លាប់​បី​ខែ​កូនប្រុស​ម្នា​ក់នៅ​ខេត្តកំពង់ចាម​ក៏បាន​ស្លាប់។ បន្ទាប់មក​ប្ដី​គាត់​ក៏បាន​ឈឺ​ស្លាប់​ទៀត គឺ​ទុក្ខ​ជាន់​លើ​ទុក្ខតែម្តង ។​​មកដល់ពេលនេះ​គាត់​ពិតជា​ជួប​ការលំបាក​ខ្លាំងណាស់ គឺ​ខ្វះខាត​ក្នុងជីវភាពរស់នៅ​ព្រមទាំង​នៅ​ជំពាក់​លុយ​គេ​ពេលធ្វើ​បុណ្យ​សព្វ​ប្តី​ថែមទៀត​ថ្វីត្បិតតែ​គាត់​មាន​ផ្ទះថ្ម​រស់នៅ​មែន តែ​ផ្ទះថ្ម​នេះ​គឺ​នៅ​បន្ត​បង់លុយ​សង​ធនាគារ​ជា​រៀងរាល់ខែ​នៅឡើយ​មិនទាន់បាន​សង​គេ​រួច​ទេ ។

លោកស្រីបានសំណូមពរ​ដល់​លោក​អភិបាលខេត្ត​ក៏ដូចជា​ប្រធាន​ពន្ធនាគារ​ខេត្ត មេត្តាជួយ​បើកប្រាក់​គោលនយោបាយ​ប្ដី​ស្លាប់រប​ស់ស មា​គម​ឲ្យគាត់​ផង ដើម្បី​បាន​ប្រាក់​សង​គេ និង​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ក្នុង​គ្រួសារ។​

​ជុំវិញ​បញ្ហា​នេះ ប្រធាន​ពន្ធនាគារ​ខេត្ត​កំពង់ ឆ្នាំង​លោក ពៅ​វុទ្ធី បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​តាម​ទូរ​ស័ព្ទ​កាលពី​ព្រឹក​ថ្ងៃទី​២៤​មករា​​ថា លោក​មិនបាន​ដឹងថា​គ្រួសារ​លោក​ពេជ្រ​សុខ មិនទាន់បាន​បើកប្រាក់​គោលនយោបាយ​របស់​សមា​គម​នោះឡើយ ។​លោក​បន្តថា​នឹង​ជួយ​ជំរុញ​ឲ្យ​អ្នកកាន់​លុយ​បើកប្រាក់​គោ​លន​យោ បាយ​របស់​សមាគម ឱ្យបាន​លឿន​បំផុត ក្នុងពេល​ឆាប់ៗ​នេះ​ដើម្បី​ជួយ​ដោះស្រាយ​ការលំបាក​របស់​គ្រួសារ​សព​៕សរន​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular