ជំរុញ​ការដោះស្រាយ​ផលប៉ះពាល់​តំបន់​ក្បាលថ្នល់​និង​រង្វង់​មូល​ចោមចៅ​ដើម្បី​បើក​ការដ្ឋាន​សាង់សង់​ស្ពាន​អាកាស​នៅ​នាពេល​ដ៏​ខ្លី​ខាង​មុន​

1574
ចែករម្លែក

 

​ដោយ​៖​រ៉ា​ម៉ន​

​ភ្នំពេញ​៖​លោក​អភិបាល​រាជធានី​បាន​ជំ​រុញឱ្យ​មន្ត្រី​ពាក់ព័ន្ធ​ធ្វើការ​ដោះស្រាយ​ផលប៉ះពាល់​នៃ​តំបន់​ទាំង​២​នេះ​ឱ្យបាន​លឿន​បំផុត​ទៅតាម​អ្វីដែល​អាចធ្វើ​បាន​ឈានទៅ​បើក​ការដ្ឋាន​សាង់សង់​ស្ពាន​អាកាស​ទាំងពីរ​នេះ​នាពេល​ដ៏​ខ្លី​ខាង​មុននេះ​ដើម្បី កាត់បន្ថយ​នៃ​ការកកស្ទះ​ចរាចរណ៍ នៅ​ចំណុច​រង្វង់​មូល​ចោមចៅ​និង​នៅ​តំបន់​ក្បាលថ្នល់ ។​

​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ជំរុញ​បែបនេះ​ត្រូវបាន​ធ្វើឡើង​កាលពី​រសៀល​ថ្ងៃទី​២៥​ខែមេសា ក្នុង​ប្រជុំពិភាក្សា​ជាថ្មី​ម្តងទៀត ពាក់ព័ន្ធ​ទៅនឹង​ការដ្ឋាន​នៃ​ការស្ថាបនា​ស្ពាន​អាកាស​ទាំង​២ ជាមួយ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​នៅ​សាលា​រាជធានី​ភ្នំពេញ​ដើម្បី​កំណត់​គម្រោង​ឱ្យបាន​ច្បាស់លាស់​មុននឹង ធ្វើ​ពិធីបើកការដ្ឋាន​។​លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានឱ្យដឹងថា​៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​អង្គប្រជុំ​ស្ដីពី​ការដោះស្រាយ​ផលប៉ះពាល់​លើ​គម្រោង​សាងសង់​ស្ពាន​អាកាស​ចោមចៅ និង​ស្ពាន​អាកាស​ក្បាលថ្នល់​។ ក្នុងនោះ​លោក​ប្រធាន​អង្គប្រជុំ​ជំរុញឱ្យមាន​ការដោះស្រាយ​ផលប៉ះពាល់​នៅ​តំបន់​ទាំងពីរ​នេះ​ឱ្យបាន​ច្បាស់លាស់ ដើម្បី​អាចធ្វើ​ការស្ថាបនា​បាន​ឆាប់ សំដៅ​សម្រួល​បានការ​កកស្ទះ នៅ​តំបន់​ក្បាលថ្នល់ និង​រង្វង់​មូល​ចោមចៅ ហើយ​នាពេល​ដ៏​ខ្លី​ខាង​មុននេះ​។​

​លោក​បន្តថា​៖​បើតាម​គម្រោង​ការដ្ឋាន​សង់ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​នៅ​រង្វង់​មូល​ចោមចៅ គ្រោង​នឹង​ចំណាយពេល​ប្រមាណ​២០​ខែ ដើម្បី​ស្ថាបនា​អោយ​រួចរាល់​។​ ​បច្ចុប្បន្ននេះ​ស្ថានភាព​ចរាចរណ៍ នៅ​ចំណុច​រង្វង់​មូល​ចោមចៅ ក្នុង​ខណ្ឌ​ពោធិ​សែន​ជ័យ មានការ​កកស្ទះ​ចរាចរណ៍​ស្ទើរ​រាល់ថ្ងៃ ចំពោះ​ចរាចរណ៍​នៅលើ​ផ្លូវជាតិ​លេខ​៤ ផ្លូវជាតិ​លេខ​៣ និង​មហាវិថី​សហព័ន្ធរុស្ស៊ី ចូលមក​រាជធានី​ភ្នំពេញ ក៏មាន​ការកកស្ទះ​ច្រើន​ផងដែរ​៕

 

ទីតាំងផ្សាយពាណិជ្ជកម្ម