ដោយៈ សរិទ្ធ/ក្រចេះ៖ បុរស២នាក់ ដែលបានធ្វើសកម្មភាពលួច និងទទួលផលចោរកម្ម តាមរូបភាពទិញជ័រកៅស៊ូ ទម្ងន់ជាង ២ តោន បានត្រូវកម្លាំងនគរបាល ព្រហ្មទណ្ឌ កំរិតស្រាល ខេត្តក្រចេះ ឃាត់ខ្លួន កាលពីវេលាទៀបភ្លឺ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ នៅឃុំរលួស ស្រុកសំបូរ ខេត្តក្រចេះ។
សមត្ថកិច្ច បានបញ្ជាក់ថា កន្លងមក ពួកគេ ជាមុខសញ្ញា ក្នុងការលួចជ័រកៅស៊ូ ចេញពី ក្រុមហ៊ុន។ ក្នុងការឃាត់ខ្លួន នគរបាល ចាប់យកបានជ័រកៅស៊ូ ទំងន់ជាង ២ តោន, ម៉ូតូ ១០ គ្រឿង ព្រមទាំងសម្ភារទិញលក់ មួយចំនួនទៀត។ បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានសមត្ថកិច្ច កំពុងធ្វើកំណត់ហេតុ ស្ដាប់ចម្លើយ ដើម្បីកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូង ខេត្តក្រចេះ៕/V-PC