ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​បូក​ការងារ​ប្រចាំ​ខែមករា

ដោយៈ​គ្រញូង​/​បាត់ដំបងៈ កាលពី​ព្រឹក​ថ្ងៃទី​២៥​ខែមករា នៅ​សាលប្រជុំ​ធំ​ក្នុង​បរិវេណ​ស្នង ការដ្ឋាន​នគរបាល​ខេត្ត បាត់ដំបង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សាត គឹម​សាន ស្នងការ​នៃស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​បាន​ដឹកនាំ​អង្គប្រជុំ​បូកសរុប​សភា​ព​ការណ៍ប្រចាំ​ខែមករា​និង​លើក​ទិសដៅ​ការងារ​ខែកុម្ភៈ​។​

​បន្ទាប់ពី​ស្តាប់​របាយការណ៍​ខែមករា​របស់​មន្ត្រី​ការិយាល័យ​ជំនាញ​និង​តាម​អធិការ​នីមួយៗ​រួចមក​លោកស្នងការ​ខេត្ត​បានដាក់​ទិសដៅ​ការងារ​សម្រាប់​អនុវត្ត​បន្ត​នៅ​ខែកុម្ភៈ​ដោយ​ផ្តោត លើ​ការងារ​សំខាន់ៗ​ជា​ក្នុងនោះ​សកម្ម​ភាពជា​អាទិភាព​គឺ​ការ​ក្តាប់​ឱ្យ​ជាប់​នូវ​មុខសញ្ញា ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​គ្រប់​ប្រភេទ មុខសញ្ញា​គ្រឿងញៀន ក្រុម​ក្មេង​បង្ក​អ​នា​ធិ​ប​តេ​យ្យ​ក្នុង​មូលដ្ឋាន​។​ល​។ ក្រៅពី​ក្តាប់បាន​ត្រូវ​ចាត់វិធានការ​បង្ក្រាប​ទាន់ពេលវេលា ចំពោះ អំពើ​ល្មើសច្បាប់​គ្រប់​ប្រភេទ​រួមទាំង​ល្បែងស៊ីសង​ក្នុង​មូលដ្ឋាន​៕/PC

លោកស្នងការ​ខេត្ត​មានមតិ​និង​ប្រគល់​វត្ថុ​អនុស្សាវរីយ៍​ដល់​មន្ត្រី​ចូលនិវត្តន៍​

លោកស្នងការ​ខេត្ត​មានមតិ​និង​ប្រគល់​វត្ថុ​អនុស្សាវរីយ៍​ដល់​មន្ត្រី​ចូលនិវត្តន៍​

លោកស្នងការ​ខេត្ត​មានមតិ​និង​ប្រគល់​វត្ថុ​អនុស្សាវរីយ៍​ដល់​មន្ត្រី​ចូលនិវត្តន៍​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular