ប្រែសម្រួល : កញ្ញាដាលីស ៖ ម៉ាកហ្គ្រេហ្គ័រត្រូវបានបំបាក់ដោយអ្នកប្រដាល់ ដាស្ទីន ពៀរ៉ឺ នៅក្របខ័ណ្ឌ UFC 257 កាលពីយប់ថ្ងៃសៅរ៍ហើយអនាគតរបស់កីឡាករសញ្ជាតិអៀរឡង់រូបនេះនៅសង្វៀនពហុកោណគឺមិនច្បាស់លាស់ទេ។
ម៉ាកហ្គ្រេហ្គ័រ ដែលជាវីរបុរសប្រដាល់ក្នុងទ្រុងក្របខ័ណ្ឌ UFC បានសារភាពកាលពីថ្ងៃអាទិត្យថា គាត់ “ខូចចិត្ត” បន្ទាប់ពីត្រូវបានវាយឱ្យសន្លប់យ៉ាងភ្ញាក់ផ្អើលដោយពៀរ៉ឺ ដែលបញ្ចប់ការប្រកួតត្រឹមទឹកទី ២។ ក្នុងសន្និសីទកាសែតក្រោយការប្រយុទ្ធ កីឡាករអៀរឡង់រូបនេះបានសារភាពថា ការចាញ់នេះគឺ “ពិបាកនឹងទទួលយកណាស់” ដោយកត់សម្គាល់ថា គាត់គ្មានអារម្មណ៍ប្រាកដប្រជានោះទេនៅពេលនេះ។
រូបគេទទួលស្គាល់ថា “វាជាការឡើងកូដខ្ពស់បំផុតនិងធ្លាក់កូដទាបបំផុតនៅក្នុងការប្រកួតនេះ។ ខ្ញុំមិនដឹងថាខ្ញុំកំពុងនៅទីណាទេ នៅពេលនេះ សូមនិយាយដោយស្មោះ”។
ម៉ាកហ្គ្រេហ្គ័របានបន្តសរសើរដល់ពៀរ៉ឺ ដែលប្រើយុទ្ធសាស្ត្រទាត់បំបែកកង់ក្រោម ដែលទីបំផុតធ្វើឱ្យគាត់ទទួលបានជ័យជម្នះ។
រូបគេនិយាយថា “ខ្ញុំគ្មានលេសទេ។ វាជាការប្រកួតដ៏អស្ចារ្យពីដាស្ទីន។ វាជាថ្នាំល្វីងពិបាកលេប”៕
ម៉ាកហ្គ្រេហ្គ័រត្រូវវាយឱ្យចុះចាញ់នៅទឹកទីពីរកាលពីថ្ងៃសៅរ៍