Home ព័ត៌មានជាតិ សន្តិសុខ ស្លាប់​ម្នាក់...

ស្លាប់​ម្នាក់​ដោយ​ទទួលទាន​សត្វ​ដង្កូវ​ដួង​ដើមត្នោត និង​៣​នាក់​សង្គ្រោះ​ទាន់​

ដោយ​: សៅ​វ៉ាន់ឌី / ព្រះវិហារ​: ពលរដ្ឋ​ម្នាក់​បាន​ស្លាប់​មុន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរ​ព​ទ្យ និង​៣​នាក់​ជួយសង្គ្រោះ​ទាន់ បន្ទាប់ពី​ពួកគេ​បរិភោគ​នូវ​សត្វ​ដង្កូវ​ដួង​ដើមត្នោត​។ ហេតុការណ៍​នេះ បានកើត​ឡើង​នៅ​ភូមិ​សែន​គង់ ឃុំ​ចំរើន ស្រុក​សង្គម​ថ្មី ខេត្តព្រះវិហារ កាលពី​ល្ងាច​ថ្ងៃទី​២៤​ខែមករា​ឆ្នាំ​២០២១​។​

​លោក​វរសេនីយ៍ឯក ជួន មឿ​ន អធិការនគរបាល​ស្រុក​សង្គម​ថ្មី បានឱ្យដឹងថា ជនរងគ្រោះ​ដែលមាន​គ្នា​៤​នាក់ បាននាំគ្នា​ទៅ​កាប់​យក​សត្វ​ដង្កូវ​ដួង​នៅ​ដើមត្នោត​ងាប់​ក្បែរ​ភូមិ​។ ក្រោយ​កាប់​ដើមត្នោត​ងាប់​នោះ​រួច ពួកគេ​រកបាន​សត្វ​ដង្កូវ​ដួង​ប្រមាណ​១​គីឡូក្រាម​រួចហើយ ក៏​ត្រឡប់មកផ្ទះ​វិញ​។ ក្រោយ​បាន​សត្វ​ដង្កូវ​ដួង​មកដល់​ផ្ទះ​ហើយ ពួកគេ​ក៏​នាំគ្នា​យក​សត្វ​ដង្កូវ​ដួង​ទៅ​បំពង​ជាមួយនឹង​ខ្លាញ់ រួច​ហើយក៏​នាំគ្នា​បរិភោគ​ជាមួយ​បាយ​តាម​ធម្មតា​។​

​លោក​អធិការ​បាន​បន្តថា ក្រោយ​បរិភោគ​បាយ​ជាមួយ​សត្វ​ដង្កូវ​ដួង​បំពង​រួច រយៈពេល​ប្រហែលជា​២​ម៉ោង ពួកគេ​ទាំង​៤​នាក់​ក៏មាន​អាក្កា​រៈ​រាគ​រុះ​។ ដោយ​ឥទ្ធិពល​នៃ​សត្វ​ដង្កូវ​ដួង​បំពង​នោះ ពួកគេ​ក៏បាន​នាំគ្នា​យក​ផ្លែក្រូច​ឆ្មា​ច្របាច់​លាយ​ជាមួយនឹង​ទឹក​ក្តៅ ដើម្បី​បន្សាប់​។​

​លោក​អធិការ​បាន​បញ្ជាក់ថា ជនរងគ្រោះ​ទាំង​៤​នាក់ រួមមាន ទី​១.​ឈ្មោះ ប៉ុយ វីន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ បន្សាប​បាន​ទាន់ពេល​។ ទី​២.​ឈ្មោះ ឌឹ​ម សុភា អាយុ​១៥​ឆ្នាំ បន្សាប​បាន​ទាន់ពេល ទី​៣.​ឈ្មោះ ប្រាជ្ញ ពិសី អាយុ​៩​ឆ្នាំ បន្សាប​ទាន់ពេល​។ ទី​៤.​មានឈ្មោះ ម៉ៅ លាន អាយុ​២៨​ឆ្នាំ បាន​ស្លាប់​មុន​បញ្ជូន​ដល់​មន្ទីរពេទ្យ​។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​ចុះទៅ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ទៅលើ​សាកសព​ជនរងគ្រោះ ដោយ​សមត្ថកិច្ច​សន្និដ្ឋាន​បាន​ថា​៖ សព​ជនរងគ្រោះ​ប្រាក​ពិតជា​បាន​ស្លាប់ ដោយសារ​ពុល​សត្វ​ដង្កូវ​ដួង​ដើមត្នោត​នេះ​ពិតប្រាកដ​មែន​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular