ដោយ: សៅវ៉ាន់ឌី / ព្រះវិហារ: សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារនៅព្រឹកថ្ងៃទី២៥ខែមករាឆ្នាំ២០២១ បានរៀបចំពិធីប្រកាសទទួលស្គាល់សមាសភាពគណៈកិត្តិយស គណៈកម្មាធិការអនុសាខាស្រុកជាំក្សាន្ត ក្រុមកាកបាទក្រហមកម្ពុជា ឃុំ និងអ្នកស្ម័គ្រចិត្តភូមិ ប្រចាំអនុសាខាកាកបាទក្រហមកម្ពុជាស្រុកជាំក្សាន្ត។ ពិធីនេះ ក្រោមវត្តមានលោកស្រីចឹកហេងអនុប្រធានអចិន្ត្រៃយ៍សាខាតំណាងលោក ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ។
លោកស្រីអនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ បានផ្តាំផ្ញើសូមជូនសមាជិកសមាជិកាអនុសាខាទាំងអស់ត្រូវ៖១-បន្តរក្សាសាមគ្គីផ្ទៃក្នុងឱ្យបានកាន់តែជិតស្នទ្ធនិងសុខដុមរមណីកម្ម។ ២-បន្តពង្រឹងសមត្ថភាពមន្ត្រីអនុសាខា។ 3-បន្តពង្រឹងកិត្តិនាមរបស់កាកបាទក្រហមកម្ពុជាបំពេញការងារតាមគោលការណ៍ទាំង៧របស់ចលនា ធ្វើសកម្មភាពដូចភ្លៀងរលឹម។ ៤-បន្តពង្រឹង ពង្រីកកម្លាំងយុវជន អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ឱ្យនៅតែជាបណ្តាញដ៏រឹងមាំ និងជាកម្លាំងចលករនៃសេវាកម្មមនុស្សធម៌ មាននិរន្តរភាព និងប្រកបដោយប្រសិទ្ធភាព។ ៥-បន្តការគាំទ្រ ពង្រឹង ពង្រីក សមាជិកភាព និងកៀរគរសប្បុរសជន។ ៦-បន្តលើកកម្ពស់ចងក្រងឯកសារ ថែទាំសមិទ្ធផលរបស់កាកបាទក្រហមកម្ពុជាដែលផ្តល់ជូនសហគមន៍។ ៧-បន្តពង្រឹងនិងលើកកម្ពស់របបរាយការណ៍សកម្មភាព និងរបាយការណ៍វឌ្ឍនភាពរបស់អនុសាខា និងផ្តល់របាយកាណ៍ឲ្យបានទាន់ពេលមកសាខាអោយបានទាន់វេលា៕