ការសិក្សា​ស្រាវជ្រាវ​មួយ​អំពី​សក្តានុពល​នៃ​និន្នាការ​ឌីជីថល​សកល​ដើម្បី​ឆ្លើយតប​តម្រូវការ​ក្នុងប្រទេស​កម្ពុជា

​ដោយៈ​សុផល​/​ភ្នំពេញ​៖​ក្រុមហ៊ុន​ឯកជន​មួយ​ដែល​ឈានមុខ​គេ​ផ្នែក​ឌីជីថល​នៅ​កម្ពុជា​បានធ្វើ​ការសិក្សា​ស្រាវ ជ្រាវ​មួយ​ទាក់ទង​នឹង​”​និន្នា ការ​ឌីជីថល​ក្នុងប្រទេស​កម្ពុជា​និង​ពិភពលោក​”​ដោយមាន​ការផ្ទៀង ផ្ទាត់​ពី​ប្រភព​ផ្សេងៗ​ក្នុងស្រុក​និង​ទូទាំង​សកលលោក​និង​ទទួលយក​គ្រប់​សំណួរ​ពី​អតិថិជននិង​ដៃគូ​សហការ​។

​ការសិក្សា​បង្ហាញ​ឲ្យ​ឃើញថ៖​អតិថិជននិង​ដៃគូ​សហការ​នឹង​បង្កើន​ការធ្វើផែនការ​ឌីជីថល​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​នៅក្នុង​ឆ្នាំ២០២១​។លោក Benjamin Houghton ដែលជា Group Regional Director ប្រចាំ​ក្រុមហ៊ុន Socialyse​បាន​មានប្រសាសន៍​ឲ្យ​ដឹងថា “​ក្រុមហ៊ុន Socialyse ភ្នំពេញ​យកចិត្តទុកដាក់​ចំពោះ​អតិថិជន​របស់​យើង​។ យើង​មិនមែន​គ្រាន់តែ​ជា ‘​ក្រុមហ៊ុន​ឌីជីថល​’​​ហើយ​​យើង​​ក៏​មិនដែល​ដំណើរការ​តាម​វិធី​នេះដែរ​។​យើង​ជា​ដៃគូ​ជឿជាក់​របស់​អតិ​ថិជន​ហើយ​ទំនួល​ខុសត្រូវ​មួយ​របស់​យើងគឺ​ធានាថា​គ្រប់គ្នា​នឹង​ទទួ​ល​​បាន​ព័ត៌មាន​ថ្មីៗ ដែល​ជួយ​ឲ្យ​អាជីវកម្ម​រីកចម្រើន និង​ជោគជ័យ​។

​ជំនួស​ឲ្យ​ការរៀបចំ​ព្រឹត្តិការណ៍​ជួប​មុខ​គ្នា​ផ្ទាល់​(facetofaceevent)​ការសិក្សា​នាពេល​បច្ចុប្បន្ន​ដែល​បាន​ចែករំលែក​ដោយ​ដៃគូ​សហការ​ក្រុមហ៊ុនSocialyseតាមរយៈ​វីដេអូ​ឌីជីថល​ក្រោម​ប្រធានបទ​ដូចជា​៖

o​ ​គុណសម្បត្តិ​នៃ​ការចូលរួម​ផ្សព្វផ្សាយ​ពី​តារា​ល្បី និង​ខ្លឹមសារ​របស់ Micro-influencer
o​ ​តើ​ទម្រង់​វីដេអូ​វែង​ផ្សព្វផ្សាយ​ពី ‘​ប្រេន​ផលិតផល​’ មាន​ឥទ្ធិពល​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែរ​ទេ​?
o​ ​តើ ‘​ខ្លឹមសារ​ឡូយៗ​’ ទាំងអស់​មាន​ឥទ្ធិពល​ពី​បរទេស​មែន​ទេ​?
o​ ​តើ​ទម្លាប់​ប្រើ​អ៊ីនធឺណិត​បាន​ផ្លាស់ប្តូរ​ព្រោះ​ស្ថានភាព​កូ​វីដមែន​ទេ​?
o​ ​តើ​ទីផ្សារ E-commerce កំពុង​ប្រតិបត្តិការ​នៅ​កម្ពុជា​មែន​ទេ​?

​យោងតាម​លោក Ben បាន​ឲ្យ​ដឹងថា ជម្រើស​នៃ​ទម្រង់​វីដេអូ​ផ្សព្វ​ផ្សាយ​ជា​គោលដៅ​ចម្បង​សម្រាប់​ឆ្នាំ២០២១​។ លោក​​មានប្រ​សា​សន៍ថា“​កាលពី​ឆ្នាំមុនយើង​បានរៀបចំ​ព្រឹត្តិការណ៍​មួយ​ដែល​យើង​បាន​នាំយកFaceboo k & Google ជា​លើកដំបូង​មក​ប្រទេស​កម្ពុជា​។ ឆ្នាំនេះ យើង​បត់បែន​តាម​ស្ថានភាព​នៃ​ជំងឺ​កូ​វីដ ហើយ​យើង​បាន​បង្កើត​វីដេអូ​ឌីជីថល​ផ្សេងៗដើម្បី​ឆ្លើយតប​ទៅនឹង​សំណួរ​ដែល​យើង​ទទួលបាន​ពី​អតិថិជន​។យើង​រួមបញ្ចូល​ទាំង​ការសិក្សា​ស្រាវ​ជ្រាវការវិភាគ​ទិន្នន័យ និង​បទសម្ភាសន៍​ជាមួយ​អ្នកជំនាញ ដើម្បី​ផលិត​វីដេអូ​នេះ​ឡើងដែល​បាន​ ថត​នៅក្នុង​ស្ទូ​ឌី​យ៉ូ​ដោយ​ក្រុម​អ្នក​ជំនាញ​ឌីជីថល​របស់​យើង​ផ្ទាល់​។​”

​ក្រៅពី​ចែករំលែក​ខ្លឹមសារ​ទាក់ទង​ឌីជីថល​ដ៏​សំខាន់​នេះ ក្រុមហ៊ុន Socialyse ក៏​យក​ឱកាស​នេះ​ដើម្បី​ធ្វើ​ឲ្យ​កាន់ តែ​ប្រសើរ​នូវ​ការពង្រឹង​ចក្ខុ​វិស័យ​របស់ខ្លួន​នៅក្នុង​ឆ្នាំ​២០២១ជាមួយ​ការ​រចនា​ឡូហ្គោ​​​ថ្មី និង​ការិយាល័យ​ធ្វើការ​ថ្មី​។លោក​បាន​បន្ថែមទៀតថា “​យើង​បាន​ប្រើ​ឡូ​ហ្គោ​តាម​ក្រុមហ៊ុនSocialyse សកល​នៅក្នុង​ការិ​យា​ល័យ​របស់​យើង​ដើម្បី​ភាពស្រស់​ស្រាយ​ទាក់ទាញ​នៅក្នុង​ឆ្នាំ ២០២១​។ ឡូហ្គោ​ថ្មី​នេះ​នឹង​ជួយ​ឲ្យ​យើង​មាន​ភាព​រហ័ស​រហួន និង​អាច​បត់បែន រំលេច ពណ៌​ចម្រុះ​បង្កប់​ដោយ​ភាព​ឆ្លាត​វៃ ហើយ​នេះ​ជាការ​ងារ​ដែល​យើង​ធ្វើ​នៅ​ពេល​យុទ្ធនា ការ​របស់​យើង​សម្រប​តាម​ទស្សនិកជន​ដែលមាន​ចំណេះ​ដឹង​។

​នៅពេលដែល​វីដេអូ​អំពី​និន្នាការ​ឌីជីថល​ត្រូវបាន​បញ្ជូនទៅ​អតិថិជន​របស់​ក្រុមហ៊ុន Socialyse ពួកយើង​នៅតែ​បើកចំហ​សម្រាប់​ការ​ចែក​រំលែក​បន្ត​។កិច្ចការ​ទាំងនេះ​អាចធ្វើ​បាន​ដោយ​ទាក់ទង​ក្រុមហ៊ុន Socialysតាម​រយៈ​អ៊ីមែល៖Benjamin.houghton@socialyse.net។

​សូមជម្រាបថា​៖Havas Socialyseជា​ក្រុមហ៊ុន​ចុងក្រោយ​នៃ​បណ្តា​ញ​​​អ្នកជំនាញ​ឌីជីថល​របស់​ក្រុមហ៊ុន Socialyse សកល ដែលមាន​ការិយាល័យ​បម្រើការ ៣៩កន្លែងនិង​ប្រតិបត្តិការ​នៅក្នុង៨០​ប្រទេ​ស​ជាមួយ​ការផ្តល់ជូន​នូវ​សេវាកម្ម​ឌីជីថល៣៦០ដឺ​ក្រេ។ក្រុម​ហ៊ុនHa​v​a​s​ Socialyse មាន​បុគ្គលិក​ចម្រុះ​ជាតិ​សាសន៍​ពោរពេញ​ដោយ​សមត្ថ​ភាព និង​ទេពកោសល្យ ដែល​បង្កើន​លទ្ធភាព​ដំណើរការ​តាម​ក្រុម​ហ៊ុន Havasនិង​ក្រុមហ៊ុន​ដៃគូ​សហការVivendi Groupជាស​កល​៕Ph

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular