​ភ្នាក់ងារទេសចរណ៍ ប្រាសាទបន្ទាយស្រី បន្ត​ថែទាំ អភិរក្ស​ប្រាង្គ​ប្រាសាទ បេតិកភណ្ឌ​ពិភពលោក​

​ដោយៈ បាយ័ន / សៀមរាបៈ បើទោះបីជា​ស្ថានភាព​ភ្ញៀវទេសចរ មាន​សភាព​ស្ងប់ស្ងាត់ ក៏​ក្រុមការងារ​ផ្សេងៗ របស់​អាជ្ញាធរ​ជាតិ​អប្សរា មិនបាន​បន្ថយ កិច្ចការ​ប្រចាំថ្ងៃ របស់ខ្លួន​ដែរ​។ ជាក់ស្តែង ក្នុង​ពេលនេះ ភ្នាក់ងារទេសចរណ៍ ប្រចាំ​ប្រាសាទបន្ទាយស្រី បាន​កំពុង​សហការ ចូលរួម​យ៉ាងសកម្ម ជាមួយ​នាយកដ្ឋាន​ជំនាញ​ផ្សេងៗ ក្នុង​កិច្ចការ​អភិរក្ស និង​ថែទាំ​ជាប្រចាំ ចំពោះ​ប្រាង្គ​ប្រាសាទ ដែលជា​សម្បត្តិ​បេតិកភណ្ឌ ដ៏​មានតម្លៃ​របស់​ពិភពលោក​។​

​នេះ​ជា​គំរូ​ដ៏​ល្អ​មួយ ក្នុងការ​ចូលរួម​សហកា​រ បំពេញបន្ថែម លើ​ជំនាញ​ផ្សេងៗ ដែលមាន​ភាពចាំបាច់ សម្រាប់​ស្ថាប័ន​អាជ្ញាធរ​ជាតិ​អប្សរា​ទាំងមូល​។ នេះ​ជាការ​បញ្ជាក់​ឱ្យដឹង ដោយ​អាជ្ញាធរ​ជាតិ​អប្សរា នៅ​រសៀល ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២១​នេះ ៕/V​.mara

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular