សៀវភៅ កម្រងកំណាព្យដួងចិត្តរបស់ ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលីត្រូវបានបញ្ចេញផ្សព្វផ្សាយលក់លើទីផ្សារ

ដោយ​៖​ដេប៉ូ​
​ភ្នំពេញ​៖​កម្រង​សៀវភៅ​កំណាព្យ​ដួងចិត្ត​ដែលជា​ស្នាដៃ​ទី​៨ និង ក៏​ជាការ​និពន្ធ​ផ្នែក​កំណាព្យ​លើក​ទី​១​របស់ លោក ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េង​លី ត្រូវបាន​បញ្ចេញ​លក់​លើ​ទីផ្សារ និង​មួយផ្នែក​ទៀត​ត្រូវបាន​ចែកជូន​ដល់​សិស្ស​-​និស្សិត និង អ្នក​និយម​អាន​សៀវភៅ​មួយចំនួន​ថែមទៀត​។​


​សៀវភៅ​ស្នាដៃ​ថ្មីស្រឡាង​កម្រង​កំណាព្យ​ពី​ដួងចិត្ត​នេះ ជា​វណ្ណ​កម្ម​ទី​៨ របស់ ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េង​លី នេះ​មាន​កម្រាស់​៣៥៦​ទំព័រ​ដោយ​បោះពុម្ព​លើក​ទី​១​មាន​ចំនួន​៣០០០​ច្បាប់ ហើយ​បាន​លក់​ក្នុងតម្លៃ​៨​ដុល្លារ​។​
ថ្លែង​នៅក្នុង​ពិធី​សម្ពោធ​សៀវភៅ​កម្រង​កំណាព្យ​ពី​ដួងចិត្ត​នៅ​ហាង​លក់​សៀវភៅ ម៉ូ​នូ​មែន ប៊ុ​ក (Monument Books) រាជធានី ភ្នំពេញ នៅ​ថ្ងៃ​ទិ​២៥ ខែ មករា ឆ្នាំ​២០២១​លោក វេជ្ជបណ្ឌិត គួច ម៉េង​លី មានប្រសាសន៍​លើកឡើងថា សៀវភៅ កម្រង​សៀវភៅ​កំណាព្យ​ដួងចិត្ត​នេះ​បាន​បង្កប់​នូវ​ទស្សនៈ​អំពី​ការតស៊ូ​ស្វែងរក​ភាពជោគជ័យ​ក្នុង​ជីវិត​។​ចែករំលែក​ទស្សនៈ​ជុំវិញ​បញ្ហា​សីលធម៌ និង ទង្វើ​ក្នុងនាម​ជា​មនុស្សជាតិ​។​ក្រៅពីនេះ​ក៏បាន​ចែករំលែក​ទស្សនៈ​ជុំវិញ​ផ្នែក​ផ្នត់គំនិត អាជីវកម្ម បញ្ហា​អ្នកដឹកនាំ ចែករំលែក​មេត្តា​ភាព ជំរុញ​លើកទឹកចិត្ត ផ្តល់​ភាពក្លាហាន និង​បាន​លើកយក​សម្រស់ និង​សោ​ភណ្ឌ​កំណាព្យ​ខ្មែរ មក​តាក់តែងឡើង​។​
​ ​ទាក់ទិន​ទៅនឹង​សៀវភៅ​ថ្មី​ដែល​ទើបនឹង​ដាក់​ចេញលក់​នេះដែរ ឧកញ៉ា គួច ម៉េង​លី បាន​លើក​មក​បញ្ជាក់ថា សៀវភៅ​នេះ ជា​ប្រភេទ​សៀវភៅ​កម្រង​កំណាព្យ ដែល​ផ្ទុក​ទៅដោយ​បណ្តុំ​ទស្សនៈ​យល់ឃើញ​ជុំវិញ​បញ្ហា សីលធម៌ គុណធម៌ គតិ​អាជីវកម្ម គតិ​អប់រំ​ទូទៅ ការតស៊ូ​ក្នុង​ជីវិត និង​គិត​ជុំវិញ​ភាពជា​អ្នកដឹកនាំ ។​ល​។​. ហើយ​រាល់​គតិ ទស្សនៈ និង​គន្លឹះ​ទាំងអស់នោះ គឺ​សុទ្ធសឹងតែ​ជា​អ្វីៗ​ដែល​អ្នកនិពន្ធ​ខ្លួនឯង​ធ្លាប់បាន​ឆ្លងកាត់​ដោយផ្ទាល់​។​


​ សៀវភៅ​កម្រង​កំណាព្យ​ដួងចិត្ត នេះដែរ​គឺ​បាន និយាយ​ពី​គំនិត​យល់ឃើញ មតិយោបល់​ចំពោះ​សីលធម៌ បទពិសោធ និង​ការតស៊ូ​ដើម្បី​ភាពជោគជ័យ​ក្នុង​ជីវិត​ដែល​លោក​បាន​ឆ្លងកាត់​កន្លងមក​។ ជាងនេះទៅទៀត វណ្ណ​កម្ម​ថ្មី​នេះ​នឹង​ចែករំលែក​បន្ថែម​នូវ​ទស្សនៈ​ទាក់ទង​នឹង​ការកសាង​សុភមង្គល ការអប់រំ ការជំរុញ​លើកទឹកចិត្ត ភាពជា​អ្នកដឹកនាំ មាគ៌ា​បុគ្គល​ជោគជ័យ និង​គតិ​អាជីវកម្ម តាមរយៈ​ភាសា​កាព្យ​។​
​ជាមួយគ្នា​លោក​ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េង​លី ជឿជាក់ថា សៀវភៅ​នេះ​នឹងធ្វើ​ឱ្យ អ្នកអាន​អាច​ឈ្វេងយល់​បន្ត​នូវ​គន្លឹះ​សាមញ្ញៗ គ្រាន់​ជា​ជំនួយ​ដល់​កិច្ច​បង្កើន​សមត្ថភាព​ដ​ល់​ការគិត​ពិចារណា មាន​ភាព​អំណត់​អត់ធន់ តស៊ូ​ក្នុង​ដំណើរ​ជីវិត និង​ជំរុញ​លើកទឹកចិត្ត​ខ្លួនឯង​ជានិច្ច​។ តាមរយៈ​ស្នាដៃ​នេះ ក៏​អាចជួយ​ឱ្យ​អ្នកអាន​បាន​ឈ្វេងយល់​បន្ថែមទៀត​ពី​ទម្រង់​សិល្បៈ​តែង​កំណាព្យ​ខ្មែរ ដែលជា​កេរ្តិ៍ដំណែល​ដ៏​ផូរផង់​មួយ មាន​អាយុកាល​រាប់​សតវត្សរ៍​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular