ដោយៈទេពកង្រី/កំពង់ឆ្នាំងៈ លោកស្រី តុងណារី បានជំរុញដល់សមាជិក សមាជិការបស់គណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តឲ្យរួមសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងការផ្សព្វផ្សាយប្រយុទ្ធប្រឆាំងទប់ស្កាត់ និងការពារការចម្លងជំងឺកូវីដ១៩ ចូលរួមទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ, ទប់ស្កាត់ការជួញដូរស្ត្រី និងកុមារ, ការកេងប្រវញ្ចពលកម្មលើកុមារ,ការជួញដូរគ្រឿងញៀននិងផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។
លោកស្រីបានជំរុញបែបនេះនៅក្នុងកិច្ចប្រជុំកកាលពីព្រឹកថ្ងៃទី២៥ ខែមករា នៅសាលប្រជុំ “គ” សាលាខេត្តកំពង់ឆ្នាំង ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំ ខែមករា និងលើកទិសដៅការងារអនុវត្តបន្តសម្រាប់ខែបន្ទាប់ របស់គណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត៕.mara