ដោយៈរិទ្ធិសែន/ពោធិ៍សាត់ៈកម្លាំងនៃអធិការនៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាល បានធ្វើរដ្ឋបាលត្រួតពិនិត្យគ្រឿងញៀននៅផ្ទះសំណាក់បីកន្លែងនិងឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន១១នាក់និងវត្ថុតាងមួយចំនួនជាប់ពាក់ព័ន្ធចែកចាយនិងប្រើប្រាស់គ្រឿងញៀន។
ប្រតិបត្តិការនេះដឹកនាំបញ្ជាដោយអធិការនគរបាលក្រុងពោធិ៍សាត់លោក វរសេនីយ៍ឯក យឹម ស៊ាងហៃ។លោកបានប្រាប់រស្មីកម្ពុជា តាមទូរស័ព្ទនៅរសៀលថ្ងៃទី២៥មករានេះថាសមត្ថកិច្ចបានត្រួតពិននិត្យនិងឆែកឆេរនៅបីទីតាំង។ទី១.នៅបន្ទប់លេខ១២ នៃផ្ទុះសំណាក់យីហោយិនស៊ិនថ្មីដែលស្ថិតក្នុងភូមិថ្នល់បំបែកសង្កាត់រលាបក្រុងពោធិ៍សាត់។
ទី២.នៅបន្ទប់មួយនៃផ្ទះសំណាក់យីហោ ហេងហេង ដែលស្ថិតនៅក្នុងភូមិពោធិ៍អណ្ដោត សង្កាត់រលាប ក្រុងពោធិ៍សាត់ ពុំបានលទ្ធផលទេ និងទី៣.បន្ទប់លេខ២ និងលេខ៨ នៃផ្ទះសំណាក់យីហោ ម្លិះ ស្ថិតនៅភូមិរ៉ា សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ។
លោកអធិការក្រុងពោធិ៍សាត់បានបញ្ជាក់ទៀតថាពេលនេះសមត្ថកិច្ចកំពុងចាត់ការតាមនីតិវិធី៕.mara