ប្រែសម្រួលៈវាសនា៖ពួកមន្ត្រីយោធាបាននិយាយថា ទាហានចិននិងឥណ្ឌាបានវ៉ៃគ្នាជាថ្មីនៅត្រង់ព្រំដែនប្រជែងគ្នាកាន់កាប់ត្រង់តំបន់ហេមពាន្ត ដោយបណ្តាលអោយរបួសទាំងសងខាង។
ការវ៉ៃគ្នានេះបានកើតឡើងកាលពីថ្ងៃ២០មករា នៅ៦ខែក្រោយពីការប្រយុទ្ធគ្នាដោយដៃមួយដែលបណ្តាលអោយស្លាប់ទាហានឥណ្ឌា២០នាក់ ព្រមទាំងរបួសឬស្លាប់ទាហានចិនក្នុងចំនួនដែលមិនត្រូវបានបញ្ចេញអោយដឹង។
ប្រទេសដែលមានប្រជាជនច្រើនបំផុតទាំងពីរនេះចាប់តាំងពីពេលនោះមកបានប្រឈមមុខគ្នាខាងការទូរដោយសារតែការខ្វែងគំនិតគ្នាខាងនយោបាយនិងភូមិសាស្ត្រ។
យោធាឥណ្ឌាបានព្យាយាមនិយាយសម្រាលការប៉ះទង្គិចគ្នាចុងក្រោយនេះថាជា«ការប្រឈមមុខគ្នាតូចតាច»មួយនៅច្រករបៀង ណាគូ ឡា ដែលភ្ជាប់រដ្ឋស៊ីកគីមទៅនឹងតំបន់ទីបេតិ៍នៅខាងទឹកដីចិន។
សេចក្តីថ្លែងការណ៍មួយបាននិយាយថា ភាពតានតឹងត្រូវបានដោះស្រាយដោយពួកមេបញ្ជាការមូលដ្ឋាន »។
ប្រភពរដ្ឋាភិបាលឥណ្ឌាបាននិយាយថា ទាហានឥណ្ឌា៤នាក់បានរងរបួស នៅពេលកងល្បាតចិនត្រូវបង្ខំអោយថយក្រោយ។ទាហានចិនក៏រងរបួសដែរ តែមិនដឹងប៉ុន្មាននាក់ទេ៕
យោងតាមប្រភពយោធាឥណ្ឌា ទាហានឥណ្ឌានិងចិនបានប៉ះទង្គិចគ្នានៅព្រំដែនកាលពីសប្តាហ៍មុននៅច្រកព្រំដែន ណាគូ ឡា