Home ព័ត៌មានសំខាន់ៗ ប្រមូល​កុមារ​...

ប្រមូល​កុមារ​ចូលរៀន​គ្រប់ៗ​គ្នា ទោះបី​ពួកគេ​ស្ថិត​នៅទីណា​ ក្នុងស្ថានភាព​បែបណាក៏ដោយ​

ដោយៈ សុ​ផានី​តា​/​កោះកុងៈ លោកស្រី​អភិបាលខេត្ត​បាន​អះអាងថា​ឆ្នាំ​សិក្សា​ថ្មី​នេះ យើង​ក៏​នៅតែ​ផ្តោតលើ​ការស្វែងរក និង​ប្រមូល​កុមារ​ឱ្យបាន​ចូលរៀន​គ្រប់ៗ​គ្នា​ទោះបី​ពួកគេ ស្ថិត​នៅទីណា ក្នុងស្ថានភាព​បែបណាក៏ដោយ​។ ពោលគឺ​ត្រូវ​ទៅ​ឱ្យដល់​កន្លែង​ណា​ដែល យើង​ទៅ​មិនទាន់​ដល់​។

​ថ្លែង​កាលពី​ព្រឹក​ថ្ងៃទី​២៥​ខែមករា​ក្នុង​ពិធី​សម្ពោធ​អគារសិក្សា​មួយ​ខ្នង​មាន​ប្រាំ​បន្ទប់​ដែលជា​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មី​មួយ​ក្នុង​វិស័យ​អប់រំ​ផ្តល់ជូន​សិស្សានុសិស្ស​ក្រីក្រ​តំបន់​ដាច់ស្រយាល​នៅ​ភូមិ​តា​មាឃ ឃុំ​អណ្តូងទឹក​អណ្តូងទឹក ស្រុក​បូ​ទុម​សាគរ លោកស្រី មិថុនា ភូ​ថង អភិបាល ខេត្តកោះកុង លើកឡើងថា ការពង្រឹង​គុណភាព និង​ចីរភាព​ដើម្បី​ធានាបាន​នូវ​ការផ្តល់សេវា អប់រំ​ឱ្យបាន​គ្រប់​ទីកន្លែង និង​គ្រប់​ស្ថានភាព ទាំង​តំបន់​ដាច់ស្រយាល ឬ​ទីប្រជុំជន​។

លោកស្រី​បន្តថា សម្រាប់​ឆ្នាំ​២០២០-២០២១​នេះ​ទោះ​បច្ចុប្បន្ន​ស្ថិតនៅ​ស្ថានភាព​ជួប វិបត្តិ​ជំងឺ​កូ​វីដ​១៩​ក៏ដោយ ក៏​រាជរដ្ឋាភិបាល ក្រសួង​អប់រំ រដ្ឋបាលខេត្ត ស្រុក ឃុំ​នៅតែ​កៀរគរ ប្រមូល​ចំនួន​កុមារ​ឱ្យមក​ចូលរ​រៀន​ឱ្យបាន​គ្រប់ៗ​គ្នា ទោះ​ពួកគេ​នៅ​ទីកន្លែង​ណាក៏ដោយ​។​

​តាម​ការ​ឱ្យដឹង​របស់​លោកស្រី​អភិបាលខេត្ត​គឺ រដ្ឋបាលខេត្ត​កំពុង​យកចិត្តទុកដាក់​អនុវត្ត សិទ្ធិ​កុមារ​នៅ​គ្រប់​គ្រឹះស្ថានសិក្សា ដោយ​ទាក់ទាញ​ឱ្យមាន​ការចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ ជាពិសេស មាតាបិតា អ្នក​អាណា ព្យាបាល​សិស្ស ក្នុងការ​បង្កើន​បរិស្ថាន​រៀនសូត្រ​ឱ្យ ដល់​សិស្ស ប្រកបដោយ​ផាសុកភាព ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត​។ គឺ​ត្រូវ​ចៀសវាង​អំពើហិង្សា នានា​ចំពោះ​កុមារ​។ នេះ​ជា​កាតព្វកិច្ច​ធំធេង​ណាស់ សម្រាប់​លោកគ្រូ អ្នកគ្រូ ទាំងអស់​របស់ យើង ដែល​ត្រូវ​យកចិត្ត ទុកដាក់​នៅ​គ្រប់​ទីកន្លែង ទោះជា​តំបន់​ជួប​ការលំបាក​តំបន់​ដាច់ ស្រយាល និង​តំបន់​ព្រំដែន ជាដើម​។​

របាយការណ៍របស់លោក ហាក់ ឡេង អភិបាលស្រុកបូទុមសាគរ បង្ហាញថា ពលរដ្ឋរស់នៅក្នុងភូមិតាមាឃ មានចំនួន២០៤គ្រួសារ ភាគច្រើនប្រកបរបរកសិកម្ម និងនេសាទ។ មុននឹងទទួលបានអគារសិក្សាថ្មីនេះ សាលារៀនមួយនេះសំបូរទៅដោយព្រៃ សត្វពស់ ជញ្ចំងប្រក់ស្លឹក គ្មានអនាម័យបង្កគ្រោះថ្នាក់ដល់កុមារពុំអាចទទួលបានការអប់រំគ្រប់គ្រាន់បានទេ។
លោកអភិបាលស្រុក បន្តថា អគារសិក្សាថ្មីដែលដាក់ឱ្យប្រើប្រាស់ថ្ងៃនេះ ជាជំនួយឧបត្ថម្ភរបស់មូលនិធិGuy’s Trust តាមរយៈអង្គការសកម្មភាពដៃគូសម្រាប់ការអភិវឌ្ឍន៍PFDAនិងActionAid Cambodia។

​គួរ​កត់សម្គាល់ថា ក្រោយពី​ប្រទេសជាតិ​មាន​សុខសន្តិភាព​ពេញលេញ ឱកាស​នៃ​ការអភិវឌ្ឍ ក៏បាន​ចាប់​ផ្តើមឡើង តាមរយៈ​ការដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​ចតុកោណ​ជា​ដំណាក់ៗ​របស់ រាជ​រដ្ឋា​ភិ បាល​កម្ពុជា ដែល​បានកំណត់​យក​អាទិភាព​ធំៗ ៤ គឺ “​មនុស្ស ផ្លូវ ភ្លើង ទឹក​”​។​

​ជា​បន្តបន្ទាប់ វិស័យ​អប់រំ​ត្រូវបាន​ពង្រីក​វិសាលភាព​របស់ខ្លួន​ពី​ទីប្រជុំជន​ទៅកាន់​តំបន់​ជនបទ ដើម្បី​ផ្តល់ឱកាស​ដល់​ប្រជាជន​ខ្មែរ​គ្រប់ៗ​រូប​ទទួលបាន​ការអប់រំ ពីព្រោះ​ការអប់រំ​សម្រាប់ ទាំងអស់គ្នា ដោយ​ធ្វើឱ្យ មានការ​អប់រំ​មូលដ្ឋាន​យ៉ាងតិច ៩ ឆ្នាំ ដោយ​ឥត​បង់ថ្លៃ ស្របតាម រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ភ្ជាប់​ជាមួយគ្នា រដ្ឋបាល​ខេត្តកោះកុង និង​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត វាយតម្លៃ​ខ្ពស់ និង​មានការ ពេញចិត្ត​ពេញ​ថ្លើម ចំពោះ​ការរីកចម្រើន​ឥតឈប់ឈរ នូវ​ទំនាក់ទំនង និង​សហប្រតិបត្តិការ ប្រកបដោយ​ផ្លែផ្កា​លើ​គ្រប់​វិស័យ​រវាង​មន្ទីរ អង្គភាព​ជំនាញ​ជុំវិញ​ខេត្ត អាជ្ញាធរ​មូលដ្ឋាន ពាក់ព័ន្ធ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នានា​ដែលជា​ដៃគូ​អភិវឌ្ឍន៍​។​

​ជាច្រើន​ឆ្នាំ​មកនេះ រាជរដ្ឋាភិបាល​កម្ពុជា បាន​យកចិត្តទុកដាក់​ខ្ពស់​លើ​អត្រា​បោះបង់ចោល ការសិក្សា​របស់​សិស្សានុសិស្ស តាមរយៈ​កសាង​នូវ​អគារសិក្សា​ថ្មីៗ​ជាច្រើន​ពិសេស​តំបន់ ដាច់​ស្រ​យោល​ដែល​តម្រូវឱ្យមាន​ការបង្កើន​សាលារៀន គ្រូបង្រៀន ដើម្បី​បង្កើន​ចំនួន​សិស្ស និង​ពង្រឹងគុណភាព​សេវា​អប់រំ​៕​/PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular