Home ព័ត៌មានអន្តរជាតិ នូវែល​សេឡ​ង់​...

នូវែល​សេឡ​ង់​រកឃើញ​វីរុស​កូរ៉ូ​ណា​បំលែងខ្លួន​របស់​អា​ហ្វ្រិ​កខាង​ត្បូង​ជា​លើកដំបូង​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ ការរកឃើញ​វីរុស​កូរ៉ូណា​ប្លែង​ខ្លួន​ថ្មី​នៅក្នុង​សហគមន៍​នូវែល​សេឡ​ង់​ជា​លើក​ដំបូង​ក្នុង​រយៈពេល​ជាង​ពីរ​ខែ​មក​នេះ​ត្រូវបាន​កំណត់ថា​ជា​វីរុស​កូរ៉ូ​ណា​បំលែងខ្លួន​ថ្មី​របស់​អាហ្វ្រិក​​ខាងត្បូង និង​ជំរុញ​ឱ្យ​អូស្ត្រាលី​បញ្ឈប់​ការ​ធ្វើ​ដំណើរ​ដោយ​សេរី​ពី​ប្រទេសជិតខាង​មួយ​នេះ​យ៉ាងហោច​៧២ ម៉ោង​។​

​ស្ត្រី​នូវែល​សេឡ​ង់​អាយុ ៥៦ ឆ្នាំ​ដែល​ទើប​វិលត្រឡប់​មក​ពី​អឺរ៉ុប​វិញ​បាន​តេស្តិ៍​វិជ្ជមាន​វីរុ​សបំលែងខ្លួន​ថ្មី​នេះ​កាលពី​ថ្ងៃ​សៅរ៍ ពោលគឺ ១០ ថ្ងៃ​បន្ទាប់ពី​លោកស្រី​បាន​បំពេញ​កាតព្វកិច្ច​ចត្តា​ឡី​ស័ក ២ សប្តាហ៍​។​

​នូវែ​លសេ​ឡង់​ត្រូវ​បាន​កោតសរសើរ​យ៉ាង​ខ្លាំង​ចំពោះ​ការដោះស្រាយ​នឹង​ជំងឺ​រាតត្បាត​នេះ ដោយ​មាន​អ្នកស្លាប់​តែ​២៥ នាក់​ពី​ចំនួន​អ្នក​ឆ្លងកូវី​ដ ១.៩២៧ នាក់​ក្នុងចំណោម​ប្រជាជន ៥ លាន​នាក់​របស់​ខ្លួន​។​

​នេះ​គឺជា​ករណី​ឆ្លង​ក្នុង​សហគមន៍​ដំបូងបង្អស់​របស់​នូវែ​លសេ​ឡង់​ចាប់តាំងពី​ពាក់កណ្តាល​ខែ​វិច្ឆិកា​ហើយ​ត្រូវបាន​ចាត់ថ្នាក់​ជា​ប្រភេទ​វីរុ​សបំលែងខ្លួន​ថ្មី​ដែល​ឆ្លង​លឿន​ជាង​មុន​។​

​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល គ្រីស ហ៊ី​ប​ឃី​ន និយាយថា “​ករណី​ឆ្លង​នេះ​គឺ​វីរុស​កូរ៉ូ​ណា​បំលែងខ្លួន​របស់​អា​ហ្វ្រិ​កខាង​ត្បូង ហើយ​ប្រភព​នៃ​ការឆ្លង​ទំនងជា​អ្នកស្រុក​ដែល​ទើប​ត្រឡប់​មក​វិញ​”៕

​នូវែ​លសេ​ឡង់​ត្រូវ​បាន​កោតសរសើរ​យ៉ាង​ខ្លាំង​ចំពោះ​ការដោះស្រាយ​នឹង​ជំងឺ​រាតត្បាត

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular