Home ព័ត៌មានអន្តរជាតិ អូស្ត្រាលី​នឹ...

អូស្ត្រាលី​នឹង​ចំណាយ​១​ពាន់​លាន​លើ​ការអភិវឌ្ឍ​សព្វាវុធ​របស់​កងទ័ព​ជើង​ទឹក​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ រដ្ឋាភិបាល​សហព័ន្ធ​និយាយ​នៅ​ថ្ងៃ​ចន្ទ (២៥ មករា​) ថា អូស្ត្រាលី​នឹង​ចំណាយ​ប្រាក់ ១​ពាន់​លាន​ដុល្លារ​អូស្ត្រាលី​ដើម្បី​អភិវឌ្ឍ​សមត្ថភាព​សព្វាវុធ​របស់​កងទ័ពជើងទឹ​ក​ថ្មី​រួម​​មាន​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ​និង​គ្រាប់បែក​បាញ់​ក្នុង​ទឹក ដែល​ជា​ផ្នែក​មួយ​នៃ​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​វិស័យ​ការពារ​ជាតិ ចំ​ពេល​មាន​ភាព​តានតឹង​ក្នុង​តំបន់​ខ្លាំង​ឡើង​។​

​រដ្ឋាភិបាល​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​ប្រទេស​នេះ​គ្រោង​នឹង​ផ្តល់ឱ្យ​កងទ័ពជើងទឹក​របស់​ខ្លួន​នូវ​មី​ស៊ី​ល​ប្រឆាំង​នាវាចម្បាំង​រយៈ​ចម្ងាយ​ឆ្ងាយ មី​ស៊ី​លបាញ់​ពី​ដី​ទៅ​អាកាស​គ្រាប់បែក​​ប្រឆាំង​នានា​ទំនើប​ធុន​ស្រាល និង សមត្ថភាព​វាយប្រហារ​តាម​ដែនសមុទ្រ​ដើម្បី​គ្រប់គ្រង​ដែនសមុទ្រ​”​។​

​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ លីន​ដា រ៉េ​ណុល និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា “​សមត្ថភាព​ថ្មី​ទាំងនេះ​នឹង​ផ្តល់នូវ​ការការពារ​ដ៏​រឹងមាំ​និង​គួរឱ្យ​ទុកចិត្ត​ដែល​នឹង​ធានាបាន​នូវ​ស្ថិរភាព​និង​សន្តិសុខ​​នៅក្នុង​តំបន់​”៕

​អូស្ត្រាលី​នឹង​អភិវឌ្ឍ​សព្វាវុធ​ដល់​កងទ័ពជើងទឹក

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular