Home ព័ត៌មានអន្តរជាតិ វៀតណាម​សង្គ្រ...

វៀតណាម​សង្គ្រោះ​អ្នកនេសាទ​ហ្វីលីពីន​ជាប់​នៅ​សមុទ្រ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ អ្នកនេសាទ​ហ្វីលីពីន ៤ នាក់​ត្រូវបាន​ទូក​នេសាទ​វៀតណាម​ជួយ​សង្គ្រោះ បន្ទាប់​ពី​ចាកចេញ​ពី​នាវា​ធំ​របស់​ពួកគេ​នៅ​ឯ​សមុទ្រ​។​

​នៅ​ម៉ោង​ប្រហែល ៧ ព្រឹក​ថ្ងៃ​សៅរ៍ លោក អេដន័​រ វី​ល​ឡា​ស៊ីណូ អាយុ ៣០ ឆ្នាំ លោក​រ៉ូល​លី បាឡេ​សូ អាយុ ៣០ ឆ្នាំ លោក រ៉ូម​មែ​ល អ៊ី​វ៉ាន់ អាយុ ៣២ ឆ្នាំ​និង​លោក អេរ៉ា​អេ​ត ដា​យ៉ូត អាយុ ៤១ ឆ្នាំ​បាន​ចាកចេញ​ពី​នាវា​នេសាទ​ហ្វីលីពីន​ឈ្មោះ Athan ទៅ​នេសាទ​ត្រី​។ ទីភ្នាក់ងារ​សារព័ត៌មាន​វៀតណាម​បាន​រាយការណ៍​ថា ប៉ុន្តែ​ពួកគេ​បាន​វង្វេងទិស ហើយ​បាន​ធ្វើដំណើរ​ប្រហែល ៤៤ គីឡូម៉ែត្រ​ទៅ​ភាគ​អាគ្នេយ៍​នៃ​កោះ​សេន​ខាយ ដែល​ជា​ផ្នែក​មួយ​នៃ​ប្រជុំ​កោះ​ស្ព្រាត​លី​របស់​វៀតណាម​។​

​នៅ​ម៉ោង​ប្រហែល ៣៖៣០ នាទី​រសៀល​នៅ​ថ្ងៃ​ដដែល​នោះ នាវា​នេសាទ​វៀតណាម​មួយ​គ្រឿង​បាន​រកឃើញ​និង​ជួយ​សង្គ្រោះ​អ្នកនេសាទ​ទាំង ៤ នាក់​នោះ​ខណៈ​ផ្សាយ​សញ្ញា​អាសន្ន​ដើម្បី​ស្នើសុំ​ជំនួយ​​ពី​អាជ្ញាធរ​លើ​គោក​។​

​នាវា​មួយ​របស់​អង្គភាព​ស៊ើបអង្កេត​ធនធាន​នេសាទ​វៀតណាម ដែល​ល្បាត​ក្បែរៗ​នោះ បាន​ទទួល​សញ្ញា ហើយ​ក៏​ចូល​មក​ជួយ​។​បុរស​ហ្វីលីពីន​ទាំង​៤​នាក់​ត្រូវបាន​នាំ​ទៅកាន់​មន្ទីរពេទ្យ​និង​ឥឡូវ​​មាន​សុខភាព​ល្អ​ធម្មតា​៕

​អ្នកនេសាទ​ហ្វីលីពីន​៤​នាក់​ត្រូវបាន​សង្គ្រោះ​ពី​សមុទ្រ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular