ក្រុម Yuetai Mekongers គ្រង​តំណែង​ជើងឯក ការប្រកួត​កីឡាបាល់បោះ​លី​គ ឆ្នាំ​២០២០

​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ក្រុមកីឡា​បាល់បោះ Yuetai Mekongers បាន​ប្រជែង​តំណែង ជើងឯក​នៃ​ព្រឹត្តិការណ៍​ប្រកួត​កីឡាបាល់បោះ​លី​គ ឆ្នាំ​២០២០ បន្ទាប់ពី​យកឈ្នះ​ក្រុមកីឡា បាល់បោះ Extra Joss Fighters នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ដែល​បានបញ្ចប់​ជា​ស្ថាពរ កាលពី​ល្ងាច ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០២១ នៅ​សា​លម​ជ្ឈ​ប​ណ្ឌ​ល​ជាតិ​ហ្វឹកហ្វឺន​កីឡា​។​

​ព្រឹត្តិការណ៍​នេះ រៀបចំឡើង​ដោយ​សហព័ន្ធ​កីឡាបាល់បោះ​កម្ពុជា ក្រោម​ការជួយឧបត្ថម្ភ ពី​ក្រុមហ៊ុន​ឯកជន​ដើម្បី​អភិវឌ្ឍន៍​កីឡាបាល់បោះ​កម្ពុជា សម្រាប់​ត្រៀម​ការប្រកួត SEA GAMES 2021 និង SEA GAMES 2023​។​

​ចំណែក​ក្រុមកីឡា​បាល់បោះ ABA Dragon បាន​ត្រឹម​ចំណាត់ថ្នាក់​លេខ​៣​នៃ​ព្រឹត្តិការណ៍ ការប្រកួត​កីឡាបាល់បោះ​លី​គ ឆ្នាំ​២០២០ បន្ទាប់ពី​យកឈ្នះ​ក្រុមកីឡា​បាល់បោះ Master Tapsi នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ដូចគ្នា​។ ការប្រកួត​នេះ​មាន​ចំនួន​៧​ក្រុម​ចូលរួម ដែល​បានចាប់ផ្តើម ការប្រកួត​ជា​ផ្លូវការ​នា​ពាក់កណ្តាល​ឆ្នាំ​២០២០ តែដោយសារ​តែ​មេរោគ COVID-19 ត្រូវបាន​ពន្យារពេលរ​ហូត​ដល់​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០២១ ទើប​បញ្ចប់​ការប្រកួត​ជា​ផ្លូវការ​។​

​លោក ឈី សម្បត្តិ បាន​ប្រសាសន៍ថា តាងនាម​ប្រធាន​សហព័ន្ធ និង​រូបលោក​ផ្ទាល់​សូម វាយតម្លៃ​ខ្ពស់​ចំពោះ​ការប្រកួត​ដែល​ប្រកាន់​ភ្ជាប់​នូវ​វិន័យ​ក្រមសីលធម៌ សម្រាប់​ក្រុម​ចូល រួមការ​ប្រកួត​កីឡាបាល់បោះ​លី​គ ឆ្នាំ​២០២០ ដោយ​ជោគជ័យ​។ ការប្រកួត​នេះ គឺ​សម្រាប់ អភិ​ឌ្ឍ​មន្ត្រី​បច្ចេកទេស និង​មន្ត្រី​រៀបចំ​ការប្រកួត​ក្នុងការ​អភិ​ឌ្ឍ​សមត្ថភាព​របស់ខ្លួន ដើម្បី​ត្រៀមខ្លួន​សម្រាប់​ព្រឹ​តិ្ត​ការណ៍​ការប្រកួត​កីឡា SEA GAMES 2023 ដែល​កម្ពុជា​ធ្វើ ម្ចាស់ផ្ទះ​៕​/PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular