ដោយៈ បាយ័ន /សៀមរាបៈ អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ នេះថាៈ ក្រុមការងារនាយកដ្ឋានសណ្តាប់ធ្នាប់ និងកិច្ចសហប្រតិបត្តិការ នៃអាជ្ញាធរជាតិអប្សរា បានរៀបចំតម្រង់បង្គោលឈើ ឱ្យត្រង់ និងដាក់ខ្សែឡើងវិញ នៅតាមដងផ្លូវ ប្រាសាទបាយ័ន្ត។
អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថាៈ ការរៀបចំបែបនេះ គឺមានគោលបំណង ដើម្បីធ្វើឱ្យ មានសោភ័ណភាពល្អ ធានាជូននូវសុវត្ថិភាពដល់ ភ្ញៀវទេសចរ ក្នុងការធ្វើដំណើររក្សា សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ក្នុងតំបន់ រមណីយដ្ឋានអង្គរ៕/V-PC