+គ្រឿងផ្សំ
– កន្ទុយជ្រូក ៦ខាំ (កាត់ជាដុំខ្លីៗ)
– រំដេង (ដំអោយបែក)
– ខ្ទឹមបារាំង (បកសម្បកក្រៅចេញ ពុះជាពីរ)
– គល់ស្លឹកគ្រៃ (កាត់វែងល្មម ដំអោយបែក)
– អំបិល ១ស្លាបព្រាកាហ្វេ
– ម្ទេស ហាន់ល្អិតៗ
– ម្ទេសឆា ១ស្លាបព្រាបាយ
– ខ្ទឹមស ចិញ្ច្រាំ
– ទឹកត្រី ២ស្លាបព្រាបាយ
– ទឹកខ្មះ ២ស្លាបព្រាបាយ
– ស្ករ ២ស្លាបព្រាបាយ
– ប្រេងឆា
+ របៀបធ្វើ
– យកកន្ទុយជ្រូកដាក់ក្នុងឆ្នាំង ដាក់រំដេក គល់ស្លឹកគ្រៃ ខ្ទឹមបារាំង អំបិល និងទឹកស្ងោអោយ ឆ្អិននិងផុយ សឹមស្រង់ចេញ ដាក់ត្រាំក្នុងទឹកត្រជាក់ ៥នាទី។
– យកចានមួយដាក់ ស្ករ ទឹកត្រី ទឹកខ្មះ ម្ទេសឆា ច្របល់ចូលគ្នាអោយសព្វ ទុកមួយអន្លើ។
– ដាំខ្ទះអោយក្តៅ ដាក់ប្រេងឆាចូល ដាក់គល់ស្លឹកគ្រៃឆាអោយប្រែពណ៌ក្រហមល្អ សឹមស្រង់ចេញ។
– បន្ទាប់មកដាក់ខ្ទឹមស និងម្ទេសចូលឆាអោយប្រែពណ៌ សឹមដាក់កន្ទុយជ្រូកចូលឆា អោយសព្វ រួចចាក់ទឹកផ្សំរសជាតិចូលឆាអោយសព្វ និងស្ងួតទឹកបន្ទិចសឹមដាក់គល់ ស្លឹកគ្រៃចូលឆាអោយសព្វជាការស្រេច៕ ប្រភព: housewifekh.com