Home ព័ត៌មានសំខាន់ៗ ឧ​ត្ត​ម​សេនីយ...

ឧ​ត្ត​ម​សេនីយ៍​ឯក ឌី វិជ្ជា និង​លោកជំទាវ ហ៊ុន ម៉ា​ណា ឧបត្ថម្ភ​ថវិកាប្រាំលាន​រៀល​ដល់​គ្រួសារ​សព​មន្ត្រី​ពន្ធនាគារ​នៅ​ខេត្តកំពង់ឆ្នាំង​

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ បន្ទាប់ពី​មានការ​ចុះផ្សាយ​របស់គេ​ហ​ទំព័រ​រស្មី​កម្ពុជា លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឌី វិជ្ជា និង​លោកស្រី ហ៊ុន ម៉ា​ណា កាលពី​ព្រឹក​ថ្ងៃទី​២៥​ខែមករា​បាន​ចាត់​តំណាង​ក្រុមការងារ​នាំយក​ថវិកា​ចំនួន​ប្រាំ​លាន​រៀល​ជូន​ដល់​គ្រួសារ​សព​មន្ត្រី​ពន្ធនាគារ​ខេត្តកំពង់ឆ្នាំង ដើម្បី​ចូលរួម​រំលែក​ទុក្ខ និង​សម្រាប់​ដោះស្រាយ​ជីវភាព​ដែល​កំពុងតែ​ជួប​ការលំបាក​។​

ឧ​ត្ត​ម​សេនីយ៍​ឯក ឌី វិជ្ជា និង​លោកស្រីហ៊ុន ម៉ា​ណា ឧបត្ថម្ភ​ថវិកា ៥​លាន​រៀល​ដល់​គ្រួសារ​សព​មន្ត្រី​ពន្ធនាគារ​នៅ​ខេត្តកំពង់ឆ្នាំង​(រូបថតឯកសារ)

លោក​វីរ​សេនីយ៍​ទោ ពេជ្រ សុខ អាយុ​៦២​ឆ្នាំ ជា​មន្ត្រី​ពន្ធនាគារ​ខេត្តកំពង់ឆ្នាំង​បាន​ចូលនិវត្តន៍​ពីរ​បី​ឆ្នាំ​ហើយ​និង​បានទទួល​មរណភាព​
កាលពី​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០២០ កន្លងមកនេះ​។ លោក​មានកូន​ចំនួន​ប្រាំមួយ​នាក់​។​កូន​បីនាក់​មានគ្រួសារ​នៅសល់​កូន​បីនាក់​ទៀត​ក្នុង បន្ទុក​។ ក្នុងនោះ​មានកូន​ប្រុស​ម្នាក់​អាយុ ៣២​ឆ្នាំ គឺជា​មនុស្ស​ដែលមាន​សតិ​មិន​ប្រក្រតី និង​បាន​បង្ក​ការលំបាក​យ៉ាងច្រើន​ដល់​គ្រួសារ​។

​អ្នកស្រី​វង្ស​វណ្ណា​រី​រស់នៅ​ក្នុងភូមិ​ដំណាក់​ពពូ​សង្កាត់​កំពង់ឆ្នាំង​ក្រុង​កំពង់ឆ្នាំង​ខេត្តកំពង់ឆ្នាំង​ដែលជា​ភរិយា​សព​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឌី វិជ្ជា និង​លោកស្រី ហ៊ុន ម៉ា​ណា ដែល​បាន​ចាត់​តំណាង​ក្រុមការងារ​យក​ថវិកា​ចំនួន ប្រាំ​លាន​រៀល​ជួយឧបត្ថម្ភ​ដល់​គ្រួសារ​អ្នកស្រី​ដែល​កំពុងតែ​ជួប​ការលំបាក​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​។​អ្នកស្រី នឹង​យកទៅ​ដោះស្រាយ​ការលំបាក​នានា​មួយចំនួន​៕​សរន

ឧ​ត្ត​ម​សេនីយ៍​ឯក ឌី វិជ្ជា និង​លោកស្រី ហ៊ុន ម៉ា​ណា ឧបត្ថម្ភ​ថវិកា ៥​លាន​រៀល​ដល់​គ្រួសារ​សព​មន្ត្រី​ពន្ធនាគារ​នៅ​ខេត្តកំពង់ឆ្នាំង​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular