​ឃាតក អារ ក សម្លាប់​ស្ត្រី​មេម៉ាយ ១​នាក់ នៅលើផ្ទះ បន្សល់​កូនតូចៗ ៣ នាក់​

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ ស្ត្រី​មេម៉ាយ​ម្នាក់ ត្រូវបាន​ឃាតក ដៃដល់ អារ ក សម្លាប់ នៅលើផ្ទះ បណ្ដាលឱ្យ​កូនតូចៗ ៣ នាក់ របស់​ស្ត្រី​រងគ្រោះ​នោះ កំព្រា​។ ហេតុការណ៍​នេះ បានកើត​ឡើង នៅវេលា​ម៉ោង ១ រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២១ នៅ​ភូមិ​ស្រែ​អុក ឃុំ​តាំងក្រសាំង ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ។​

​លោក​វរៈសេនីយ៍ឯក ខេ​ម វិបុល អធិការនគរបាល​ស្រុក​ទឹកផុស បាន​ឲ្យ​ដឹង​នៅ​រសៀល ថ្ងៃទី​២៥ មករា​នេះ​ថាៈ ស្ត្រី​រងគ្រោះ មានឈ្មោះ អឿន ណេ​ន អាយុ ៣៥ ឆ្នាំ ជា​ស្ត្រី​មេម៉ាយ កូន ៣ នាក់ នៅក្នុង​បន្ទុក រស់នៅក្នុង​ភូមិ​ឃុំ​ស្រុក កើតហេតុ​ខាងលើ​។​

​លោក​វរៈសេនីយ៍ឯក ខេ​ម វិបុល បានបញ្ជាក់​ថាៈ ជនដៃដល់ ក្នុងករណី​ឃាតកម្ម ខាងលើនេះ គេ​បាន​ស្គាល់​អត្តសញ្ញាណ​ហើយ ។ ក្រោយពេល​កើតហេតុ ជនដៃដល់ ជា​ឃាតក បាន​រត់​គេចខ្លួនបាត់ ដោយ​ទុកចោល​សាកសព​ស្ត្រី​រងគ្រោះ នៅក្នុង​ថ្លុកឈាម ។ តាម​ការសន្និដ្ឋាន ជំហាន​ដំបូង សមត្ថកិច្ច បានដាក់​ការសង្ស័យ ទៅលើ​ករណី​ប្រច័ណ្ឌ ទៅលើ​ស្ត្រី​រងគ្រោះ ខាងលើ ។ ករណី​ឃាត​កម្មនេះ សមត្ថកិច្ច កំពុងបើក​ការស្រាវជ្រាវ​បន្ទាន់ តាម​ចាប់ខ្លួន​ជនដៃដល់ យកមក​ផ្តន្ទាទោស តាមច្បាប់​៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular