ដោយៈ សរិទ្ធ / ភ្នំពេញៈ បុរសជនជាតិនីហ្សេរីយ៉ាម្នាក់ បានត្រូវលោក កើត សាំង ចៅក្រមស៊ើបសួរសាលាដំបូង រាជធានីភ្នំពេញ សម្រេចឃុំខ្លួន ដាក់ពន្ធនាគារ នៅរសៀលថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២១ ក្រោមការចោទប្រកាន់ពីបទ ឆបោកប្រព្រឹត្ត នៅរាជធានីភ្នំពេញ កាលពីអំឡុង ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ។
សមត្ថកិច្ចអាវុធហត្ថ រាជធានីភ្នំពេញ បានឱ្យដឹងថាៈ បុរសជនជាតិ នីហ្សេរីយ៉ា រូបនេះ ឈ្មោះ okeke ikchukwu អាយុ៣៩ឆ្នាំ ស្នាក់នៅផ្ទះលេខ ២១បេ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។
សមត្ថកិច្ចអាវុធហត្ថ រាជធានីភ្នំពេញ បានចាប់ខ្លួនជនសង្ស័យនេះ កាលពីថ្ងៃទី ២១ មករា ក្រោយពីជននេះ បានប្រព្រឹត្តអំពើឆបោកមួយ តាមរយៈ កន្លែងផ្ញើប្រាក់វីង បន្ទាប់មក បានបញ្ជូនមកតុលាការ កាលពីថ្ងៃទី ២៤ មករា ៕/V